Post News Media ព័ត៌មានអន្តរជាតិ លោក ត្រាំ អះអ...

លោក ត្រាំ អះអាងថា កងទ័ពអាមេរិក នឹងចាកចេញពីស៊ីរី នាពេលឆាប់ៗខាងមុខ

អាមេរិក: ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា ទាហានអាមេរិក នឹងត្រូវដកចេញពីប្រទេសស៊ីរី ដែលហែកហួរដោយសង្រ្គាម នាពេលឆាប់ៗខាងមុខនេះ ខណ:មិនមានការផ្តល់ព័ត៌មានលម្អិតណាមួយ បញ្ជាក់ពីវាឡើយ។ នេះបើយោងតាមសារព័ត៌មាន Ajazeera ចេញផ្សាយនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨។

នៅក្នុងជំនួបតាមទូរទស្សន៍មួយ នៅរដ្ឋអូហៃអូ កាលពីថ្ងៃព្រហស្បតិ៍ លោក ត្រាំ បាននិយាយថា «យើង នឹងចាកចេញពីស៊ីរីឆាប់ៗនេះ ដើម្បីអនុញ្ញាតឲ្យអ្នកផ្សេងទៀត មកយកចិត្តទុកដាក់លើប្រទេសនេះ ជំនួសយើងវិញ»។ ដោយការលើកទ្បើងនេះ បានធ្វើឲ្យប្រទេសតួកគី ទទូចដល់អាមេរិកឲ្យបន្តសកម្មពួកគេ ក្នុងការបញ្ឈប់វត្តមានពួកយុទ្ធជន YPG ដែលកំពុងធ្វើដំណើរឆ្ពោះមកកាន់តំបន់ Eastern Ghouta។

ឆ្លើយតបនឹងបញ្ហានេះ លោក ត្រាំ បានត្អូញត្អែរថា អាមេរិក បានចំណាយប្រាក់រាប់ពាន់លានដុល្លារ នៅបណ្ដាប្រទេសមជ្ឈឹមបូព៌ា ប៉ុន្តែមិនទទួលបានអ្វីទាំងអស់។

យ៉ាងណាមិញពាក់ព័ន្ធនឹងការដកចេញនេះ លោកមិនទាន់បានបញ្ជាក់នោះទេថា ការដកចេញនេះ នឹងរួមបញ្ចូលទាំងការបញ្ឈប់ប្រតិបត្តិការអាកាស របស់អាមេរិក ប្រឆាំងនឹងក្រុមអ៊ីស្លាមអ៊ីរ៉ាក់ និងពួកយុទ្ធជនអ៊ីស្លាម ISIL ដែលកំពុងស្ថិតនៅប្រទេសស៊ីរីដែរឬយ៉ាងណា៕

Loading...