ព័ត៌មានអន្តរជាតិ

អាមេរិក ថា​ដំណើរ​ទស្សនកិច្ច​របស់​មេដឹកនាំកំពូលកូរ៉េខាងជើង ​ទៅ​កាន់​​ចិន​ បានលេចចេញជាផ្លែផ្កា

អាមេរិក: សេតវិមាន​បាន​ស្វាគមន៍​ជំនួបសម្ងាត់​រវាងលោក គីម ​ជុង​អ៊ុន​ មេដឹកនាំ​​កូរ៉េខាង​ជើង និង​លោក​ ស៊ី ​ជីន​ពីង​ប្រធានា​ធិបតី​ចិន​ថា បានបង្ហាញពីលទ្ធផលផ្លែផ្កា​ នៅមុនពេលកិច្ចចរចា​ដ៏​ធំមួយ​រវាង​អាមេរិក ​និងកូរ៉េខាងជើង។ នេះបើយោងតាមសារព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃទី១ ខែមេសា ឆ្នាំ២០១៨។

សម្រាប់​ដំណើរ​ទស្សនកិច្ចលើក​នេះ ត្រូវបានគេមើលឃើញថា ​គឺជាការ​ខិតខំ​ប្រឹងប្រែង​របស់​លោក គីម ​ដើម្បី​ពង្រឹង​ឥទ្ធិពល​របស់​ខ្លួន ​មុនពេល​ជំនួប​អន្តរកូរ៉េ ​ដែល​គ្រោងនឹង​ធ្វើ​ឡើង​នា​ខែ​មេសា​ខាងមុខ​នេះ។

យ៉ាងណាមិញ បើទោះបី​ជានៅក្រុងវ៉ាស៊ីនតោន បានមើលឃើញជំនួបនេះ លេចចេញជាផ្លែផ្កាយ៉ាងណាក៏ដោយ ​ក៏​ប្រធានា​ធិបតី​​អាមេរិក លោក ដូណាល់ ​ត្រាំ នៅតែបន្តរក្សាជំហររបស់ខ្លួន ក្នុង​ការ​ដាក់​សម្ពាធ​ជា​អតិបរមា​ប្រឆាំង​នឹង​កូរ៉េខាង​ជើងផងដែរ៕

មតិយោបល់