ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែល ថា អ៊ីរ៉ង់ កំពុងលាក់បាំងកម្មវិធីអាវុធនុយក្លេអ៊ែរ

អ៊ីស្រាអែល: នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានបញ្ជាក់នូវអ្វីដែលលោកនិយាយថា ជាឯកសារសម្ងាត់អំពីកម្មវិធីនុយក្លេអ៊ែរ ដែលបង្ហាញថា អ៊ីរ៉ង់ធ្លាប់បានបន្តស្វែងរកការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៨។

ដោយលោកបានបន្ថែមថា វត្ថុធាតុដើមរាប់ពាន់នៅក្នុងទំព័រឯសារ ដែលអ៊ីស្រាអែលទទួលបាន បានបង្ហាញថា អ៊ីរ៉ង់បានបញ្ឆោតពិភពលោក ដោយបដិសេធថា ខ្លួនមិនធ្លាប់ស្វែងរកការអភិវឌ្ឍអាវុធនុយក្លេអ៊ែរនោះទេ ជាមួយការអះអាងថា ប្រទេសខ្លួនគ្រាន់តែបានស្វែងរកថាមពលនុយក្លេអ៊ែរ តែប៉ុណ្ណោះ។

សូមជំរាបថា ប្រទេសអ៊ីរ៉ង់បានចុះសន្ធិសញ្ញាអន្តរជាតិ ក្នុងឆ្នាំ ២០១៥ ដើម្បីទប់ស្កាត់កម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ជាថ្នូរនឹងការដកចេញនូវទណ្ឌកម្ម៕

មតិយោបល់