Post News Media ព័ត៌មានអន្តរជាតិ អ៊ីរ៉ង់ ព្រមា...

អ៊ីរ៉ង់ ព្រមានអាមេរិក និងសម្ព័ន្ធមិត្ត ប្រសិនបើហ៊ានវាយប្រហារ.. នោះនឹងទទួលការឆ្លើយតបទៅវិញ

អ៊ីរ៉ង់: មេដឹកនាំកំពូលនៃប្រទេសអ៊ីរ៉ង់ លោក Ayatollah Khamenei បានធ្វើការព្រមានទៅកាន់អាមេរិក និងសម្ព័ន្ធមិត្តរបស់ពួកគេ នៅក្នុងសុន្ទរកថាមួយ កាលពីថ្ងៃច័ន្ទ ជាមួយពួកកម្មករ នាឱកាសទិវាពលករអន្តរជាតិខិតចូលមកដល់។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៨។

ការព្រមាននេះ បានឆ្លើយតបទៅនឹងការវាយប្រហារ កាលពីថ្ងៃអាទិត្យ ទៅលើមូលដ្ឋានយោធាមួយ នៅក្នុងប្រទេសស៊ីរី ដែលបានសម្លាប់ជនជាតិអ៊ីរ៉ង់មួយចំនួន។

ដោយលោក Khamenei បានប្រាប់ពលករ និងសហគ្រិនរាប់ពាន់នាក់ នៅទូទាំងប្រទេសអ៊ីរ៉ង់ថា អាមេរិកកំពុងព្យាយាមរារាំងពួកមូស្លីម ប្រឆាំងនឹងក្រុមមួយផ្សេងទៀត ខណ:ក្រុងវ៉ាស៊ីនតោន បានញុះញ៉ង់ឲ្យពួក Saudis បង្កើតជម្លោះនៅក្នុងតំបន់របស់ប្រទេសអ៊ីរ៉ង់។

កាលពីយប់ថ្ងៃអាទិត្យ ការវាយប្រហារតាមអាកាសមួយ ត្រូវបានធ្វើឡើងប្រឆាំងនឹងកងពលធំទីបញ្ជាការកងទ័ពអារ៉ាប់ស៊ីរីទី ៤៧ ដែលជាអង្គភាពមួយ បានបង្កើតឡើងដោយកងកម្លាំងអ៊ីរ៉ង់ និងកងកម្លាំងមកពីហេសប៊ូឡា ជាកងទ័ពអន្តរជាតិ ដែលមានមូលដ្ឋាននៅប្រទេសលីបង់ ដើម្បីគ្រាំទ្រការប្រយុទ្ធ ដល់រដ្ឋាភិបាលនៅក្នុងប្រទេសស៊ីរី។

កាសែត Jerusalem Post បានឲ្យដឹងថា ការវាយប្រហារនេះ បានតម្រង់គោលដៅទៅលើមូលដ្ឋានយោធាមួយកន្លែង ស្ថិតចន្លោះរវាងទីក្រុង Hama និង Homs របស់ស៊ីរី ដោយបានសម្លាប់ជនជាតិអ៊ីរ៉ង់ ១៨ នាក់៕

Loading...