ព័ត៌មានអន្តរជាតិ

ជម្លោះនៅតំបន់ហ្គាហ្សា ទាហានអ៊ីស្រាអែល បាញ់សម្លាប់ជនជាតិប៉ាឡេស្ទីន ៥៨ នាក់ និងរបួសជាង ២.៧០០នាក់

ប៉ាឡេស្ទីន: យ៉ាងហោចណាស់ប្រជាជនប៉ាឡេស្ទីន ៥៨ នាក់ ត្រូវបានសម្លាប់ កាលពីថ្ងៃច័ន្ទ នៅតំបន់ហ្គាហ្សា និងជាង ២.៧០០ នាក់ទៀតបានរងរបួស បន្ទាប់ពីទាហានអ៊ីស្រាអែល បានបាញ់គ្រាប់ពិត និងឧស្ម័នបង្ហូរទឹកភ្នែក ក៏ដូចជាដុតភ្លើង នៅអំទ្បុងពេលបាតុករប្រមូលផ្តុំគ្នា តាមចំណុចជាច្រើន នៅជិតព្រំដែនជាមួយអ៊ីស្រាអែល។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៨។

បាតុកម្មព្រមគ្នា រួមជាមួយការតវ៉ាប្រឆាំងនឹងការបើកស្ថានទូតអាមេរិក នៅទីក្រុងយេរូសាឡឹម គឺជាផ្នែកមួយនៃចលនា កើតមានរយ:ពេលមួយសប្តាហ៍មកហើយ ដែលទាមទារឲ្យជនភៀសខ្លួនប៉ាទ្បេស្ទីន ទទួលបានសិទ្ធិវិលត្រឡប់ទៅកាន់តំបន់ ដែលពួកគេត្រូវបានបណ្តេញចេញដោយបង្ខំ កាលពីឆ្នាំ ១៩៤៨កន្លងមក ។

សូមជំរាបថា ចាប់តាំងពីចលនាតវ៉ា បានចាប់ផ្តើមផ្ទុះទ្បើងនៅថ្ងៃទី៣០ ខែមីនាកន្លងមក កងកម្លាំងអ៊ីស្រាអែល បានសម្លាប់ជនជាប៉ាឡេស្ទីនរហូតមកទល់ពេលនេះ យ៉ាងតិច ១០៧នាក់ហើយ នៅតំបន់ឆ្នេរសមុទ្រ និងបានធ្វើឲ្យមនុស្សប្រហែល ១២ម៉ឺននាក់ទៀតរងរបួស៕

មតិយោបល់