Post News Media ព័ត៌មានអន្តរជាតិ អាមេរិក បង្កើ...

អាមេរិក បង្កើតមូលដ្ឋានយោធាថ្មីមួយ នៅស៊ីរី

អាមេរិក: រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បានបង្កើនវត្តមានយោធាខ្លួននៅស៊ីរី ចំពេលដែលមានរបាយការណ៍ អំពីការបង្កើតមូលដ្ឋានយោធាថ្មី ក្នុងប្រទេសមួយនេះ។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៨។

ទីភ្នាក់ងារព័ត៌មាន Fars របស់អ៊ីរ៉ង់ បានឲ្យដឹងថា មូលដ្ឋានយោធាអាមេរិកថ្មីមួយ កំពុងត្រូវបានបង្កើតឡើង នៅទីក្រុង Deir ez-Zor ភាគខាងកើតប្រទេសស៊ីរី។

ដោយប្រភពដដែល បានបន្ថែមថា មូលដ្ឋាននោះ គឺស្ថិតនៅតំបន់ Badiyeh al-Sha’afa នឹងត្រូវបានបំពាក់ដោយឧបករណ៍ ក៏ដូចជាប្រព័ន្ធយោធាកម្រិតខ្ពស់ផងដែរ។

សេចក្តីរាយការណ៍នេះ បានធ្វើឡើងមួយសប្តាហ៍ បន្ទាប់ពីលោក Sharfan Darwish អ្នកនាំពាក្យក្រុមប្រឹក្សាយោធាទីក្រុង Manbij នៃកងកម្លាំងយោធាប្រជាធិបតេយ្យស៊ីរី (SDF) ដែលគាំទ្រដោយអាមេរិក បាននិយាយថា យោធាអាមេរិក បានបង្កើតមូលដ្ឋានយោធាថ្មីមួយ នៅទីក្រុង Manbij របស់ប្រទេសស៊ីរីប្រហែល ៣ ខែមុន៕

Loading...