Post News Media ព័ត៌មានអន្តរជាតិ ទាហានឥណ្ឌា បា...

ទាហានឥណ្ឌា បាញ់សម្លាប់ជនស៊ីវិលប៉ាគីស្ថាន ស្លាប់ និងរបួសជាច្រើននាក់

ប៉ាគីស្ថាន: យោធាប៉ាគីស្ថាន នៅថ្ងៃសុក្រនេះបាននិយាយថា ការរំលោភលើបទឈប់បាញ់គ្នា ពីសំណាក់កងកម្លាំងឥណ្ឌា បានសម្លាប់ជនស៊ីវិល ៤ នាក់ និង ១០ នាក់ទៀតរងរបួស នៅតាមបណ្តោយព្រំដែនការងារ នៅខេត្ត Punjab ។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨។

តាមសេចក្តីថ្លែងការណ៍មួយ ពីមន្ត្រីទំនាក់ទំនងសាធារណ:របស់កងទ័ព បាននិយាយថា ទាហានឥណ្ឌា បានរំលោភលើបទឈប់បាញ់គ្នា ដោយមិនបានចេញសេចក្តីជូនដំណឹងនោះទេ នៅតាមបណ្តោយព្រំដែនការងារ មុននឹងការបាញ់ប្រហារតម្រង់គោលដៅមកកាន់ជនស៊ីវិល នៅទីក្រុង Sialkot។

ប្រភពដដែលបានអះអាងថា ក្នុងចំណោមជនរងគ្រោះស្លាប់ទាំង ៤ នាក់នោះ រួមមានកុមារ ៣នាក់ និងស្ត្រីម្នាក់។

ពាក់ព័ន្ធនឹងបញ្ហានេះ កងកម្លាំងព្រំដែនប៉ាគីស្ថាន បានធ្វើការឆ្លើយតបទៅវិញយ៉ាងមានប្រសិទ្ធភាពផងដែរ ដោយបានតម្រង់គោលដៅទៅលើទីតាំងប៉ុស្តិ៍យោធាឥណ្ឌា ដែលបានផ្តួចផ្តើមការបាញ់មុនគេនោះ៕

Loading...