ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ អះអាងថា សហភាពអឺរ៉ុបនឹងជួយសង្គ្រោះ កិច្ចព្រមព្រៀងនុយក្លេអ៊ែរ ទោះបីអាមេរិកផ្លាស់ប្តូរក៏ដោយ

អ៊ីរ៉ង់: មេដឹកនាំនុយក្លេអ៊ែររបស់អ៊ីរ៉ង់ នៅថ្ងៃសៅរ៍នេះ បាននិយាយថា សហភាពអឺរ៉ុបបានសន្យាថា នឹងរក្សាកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ជាមួយមហាអំណាចធំៗ ទោះបីជាប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ សម្រេចធ្វើការផ្លាស់ប្ដូរ និងបែរត្រទ្បប់មកដាក់ទណ្ឌកម្ម លើក្រុងតេអេរ៉ង់វិញក៏ដោយ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៨។

រដ្ឋមន្ត្រីការបរទេសលោក Ali Akbar Salehi បានថ្លែងនៅឯសន្និសីទព័ត៌មានរួមគ្នាមួយ ក្នុងទីក្រុងតេអេរ៉ង់ ជាមួយភ្នាក់ងារអឺរ៉ុបថា «រដ្ឋាភិបាលអ៊ីរ៉ង់សង្ឃឹមថា កិច្ចខិតខំប្រឹងប្រែងរបស់អឺរ៉ុប នឹងមានប្រសិទ្ធភាព …ខណ:ដែលសកម្មភាពអាមេរិកនៅពេលនេះ បានបង្ហាញពីភាពមិនគួរឲ្យទុកចិត្តនោះទេ ក្នុងនាមជាប្រទេសមួយ ដែលស្ថិតនៅក្នុងកិច្ចព្រមព្រៀងអន្តរជាតិ»។

សូមជំរាបថា កិច្ចព្រមព្រៀងអ៊ីរ៉ង់ឆ្នាំ ២០១៥ ជាមួយបណ្ដាមហាអំណាច បានធ្វើទ្បើងក្នុងគោលបំណង ដើម្បីទប់ស្កាត់កម្មវិធីនុយក្លេអ៊ែរ របស់ទីក្រុងតេអេរ៉ង់ ជាថ្នូរនឹងការលុបចោលទណ្ឌកម្ម ពីសំណាក់ប្រទេសលោកខាងលិចលើអ៊ីរ៉ង់៕

មតិយោបល់