Post News Media ព័ត៌មានអន្តរជាតិ អាមេរិក នឹងដា...

អាមេរិក នឹងដាក់ទណ្ឌកម្មដ៏ខ្លាំងក្លាបំផុត ជាប្រវត្តិសាស្រ្តលើអ៊ីរ៉ង់

អាមេរិក: រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Mike Pompeo កាលពីថ្ងៃច័ន្ទបានព្រមានថា ក្រុងតេហេរ៉ង់ នឹងទទួលរងនូវការដាក់ទណ្ឌកម្មយ៉ាងខ្លាំងក្លាបំផុត នៅក្នុងប្រវត្តិសាស្ត្រពីក្រុងវ៉ាស៊ីនតោន និងថែមទាំងបានព្រមានដល់ក្រុមហ៊ុនអឺរ៉ុប មិនឲ្យបន្តធ្វើពាណិជ្ជកម្ម ជាមួយប្រទេសនេះទ្បើយ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨។

លោក Pompeo បានថ្លែងក្នុងសុន្ទរកថាមួយថា «អាមេរិក នឹងអនុវត្តសម្ពាធហិរញ្ញវត្ថុ មិនធ្លាប់មានពីមុនមកលើរបបអ៊ីរ៉ង់ ហើយមេដឹកនាំក្រុងតេអេរ៉ង់ ក៏មិនមានអ្វីត្រូវសង្ស័យអំពីទណ្ឌដ៏ធ្ងន់ធ្ងររបស់អាមេរិកទ្បើយ»។

ការដាក់ទណ្ឌកម្មនេះ នឹងធ្វើឲ្យរបបមួយនេះ ទទួលរងការឈឺចាប់ ប្រសិនបើអ៊ីរ៉ង់មិនផ្លាស់ប្តូរទ្បើងវិញនូវទិសដៅរបស់ខ្លួន ខណ:អាមេរិកមិនអាចទទួលយកបានទ្បើយ សម្រាប់ផ្លូវដែលពួកគេបានជ្រើសរើសនោះ។

ពាក់ព័ន្ធនឹងបញ្ហានេះ ប្រធានាធិបតីអ៊ីរ៉ង់លោក Hassan Rouhani ក៏បានច្រានចោលការគំរាមនេះផងដែរ ដោយនិយាយថា មិនប៉ុន្មានទៀតទេ ពិភពលោក នឹងលែងទទួលយករដ្ឋធានីវ៉ាស៊ីនតោន ដើម្បីធ្វើការសម្រេចចិត្តជំនួសពួកគេទៀតទេ៕

Loading...