ព័ត៌មានអន្តរជាតិ

លោក ត្រាំ ជំរុញចិនបន្តរឹតបន្តឹងព្រំដែនរបស់កូរ៉េខាងជើង

អាមេរិក:​ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃច័ន្ទបានជំរុញឲ្យចិន រក្សាការគ្រប់គ្រងព្រំដែនរបស់ខ្លួន ជាមួយកូរ៉េខាងជើង រហូតទាល់តែលោក បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងលុបបំបាត់អាវុធនុយក្លេអ៊ែរ ជាមួយលោក គីម ជុងអ៊ុន។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២២ ខែឧសភា​ ឆ្នាំ២០១៨។

លោក ត្រាំ គ្រោងនឹងធ្វើកិច្ចប្រជុំកំពូលមួយ ជាមួយមេដឹកនាំកូរ៉េខាងជើងនាថ្ងៃទី ១២ ខែមិថុនាខាងមុខ នៅប្រទេសសិង្ហបុរី ប៉ុន្តែក្រុងព្យុងយ៉ាងថ្មីៗនេះ បានគំរាមលុបចោលជំនួបមួយនេះ បន្ទាប់ពីអាមេរិកទាមទារឲ្យកូរ៉េខាងជើង បោះបង់ចោលកម្មវិធីនុយក្លេអ៊ែរ ដោយឯកតោភាគី រួមទាំងការខឹងសម្បាររឿងធ្វើសមយុទ្ធយោធា រវាងអាមេរិក និងកូរ៉េខាងត្បូង។

ក្នុងនោះលោកប្រាប់ទៅក្រុងប៉េកាំងថា ត្រូវតែបន្តភាពរឹងមាំ និងតឹងតែងលើព្រំដែនរបស់កូរ៉េខាងជើង រហូតដល់កិច្ចព្រមព្រៀងមួយ ត្រូវបានបង្កើតឡើង ទើបសចិនអាចបន្ថយនូវការដាក់ទណ្ឌកម្មសេដ្ឋកិច្ច ប្រឆាំងនឹងរបបមួយនេះ៕

មតិយោបល់