Post News Media ព័ត៌មានអន្តរជាតិ លោក ត្រាំ ថា ...

លោក ត្រាំ ថា ជំនួបកំពូល ជាមួយលោក គីម ជុងអ៊ុន នៅប្រទេសសិង្ហបុរី អាចនឹងត្រូវពន្យារពេល

អាមេរិក: ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានព្រមានកាលពីថ្ងៃអង្គារថា កិច្ចប្រជុំកំពូលរវាងលោក ជាមួយលោក គីម ជុងអ៊ុន អាចនឹងត្រូវពន្យារពេល ខណ:រូបលោកបានទទូចដល់មេដឹកនាំកូរ៉េខាងជើងអំពីបញ្ហាភាពតានតឹង ជុំវិញការលុបបំបាត់អាវុធនុយក្លេអ៊ែរ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៨។

ថ្លែងនៅឯសេតវិមាន លោក ត្រាំ បានធ្វើឲ្យមានការភ្ញាក់ផ្អើល ខណ:បង្វែរការឈប់គិតអំពីការរំពឹងទុក នៃកិច្ចប្រជុំកំពូលលើកដំបូងជាប្រវត្តិសាស្ត្រ រវាងប្រទេសទាំងពីរ។

ដោយលោកបាននិយាយអំពីកិច្ចប្រជុំនៅសិង្ហបុរីថា «វាប្រហែលជាមិនអាចដំណើរការ នៅថ្ងៃទី១២ ខែមិថុនាខាងមុខនោះទេ ហើយប្រសិនបើជំនួបនេះ មិនកើតឡើងនោះ វាទំនងជានឹងកើតឡើង នៅពេលក្រោយទៀត។

ក្នុងនោះលោកបានបញ្ជាក់ថា មានលក្ខខណ្ឌមួយចំនួន ដែលអាមេរិកចង់ធ្វើ ហើយលោកគិតថា យើងនឹងទទួលបានលក្ខខណ្ឌទាំងនោះ ប៉ុន្តែប្រសិនបើយើងមិនធ្វើដូច្នេះ យើងក៏មិនចាំបាច់មានកិច្ចប្រជុំនេះទ្បើយ៕

Loading...