Post News Media ព័ត៌មានអន្តរជាតិ អ៊ីស្រាអែល វា...

អ៊ីស្រាអែល វាយប្រហារដែនអាកាស កំណត់គោលដៅលើកំពង់ផែ និងទីតាំងពួកហាម៉ាស នៅហ្គាហ្សា

អ៊ីស្រាអែល: យន្តហោះអ៊ីស្រាអែលជាច្រើនគ្រឿង នៅថ្ងៃពុធនេះ បានវាយប្រហារបំផ្លាញទូក នៅកំពង់ផែប៉ាឡេស្ទីន ក្នុងតំបន់ហ្គាហ្សា។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៣ ខែឧសភា​ ឆ្នាំ២០១៨។

ប្រភពព័ត៌មានក្នុងស្រុក បានឲ្យដឹងថា ការវាយប្រហារនេះ បានសំដៅទៅទីតាំងយោធា របស់ចលនាអ៊ីស្លាមហាម៉ាស នៅភាគខាងជើងតំបន់ហ្គាហ្សាស្ទ្រីប ប៉ុន្តែហេតុការណ៍នេះ មិនមានរបាយការណ៍អំពីជនរងគ្រោះណាមួយនោះទេ។

អ្នកសម្របសម្រួលនៃគណ:កម្មាធិការប៉ាឡេស្ទីន ដើម្បីប្រឆាំងនឹងការបិទផ្លូវអ៊ីស្រាអែល លោក Allaa Batta បាននិយាយថា ជារឿងដ៏អាម៉ាស់មុខបំផុត របស់អ៊ីស្រាអ៊ែល ដែលតែងតែវាយប្រហារលើទូកទាំងនោះ ក្នុងបំណងរារាំងអ្នកជំងឺ និងនិស្សិត មិនឲ្យធ្វើដំណើរ មកព្យាបាល និងទទួលយកការអប់រំ នៅតំបន់នោះ៕

Loading...