ព័ត៌មានអន្តរជាតិ

មេដឹកនាំកំពូលអ៊ីរ៉ង់៖ អឺរ៉ុបត្រូវតែធ្វើតាមការទាមទារ ឬមួយក៏បញ្ចប់កិច្ចព្រមព្រៀងនុយក្លេអ៊ែរ

អ៊ីរ៉ង់: មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ បានកំណត់ល័ក្ខខ័ណ្ឌ សម្រាប់ប្រទេសខ្លួន ដើម្បីរក្សាកិច្ចព្រមព្រៀងនុយក្លេអ៊ែររ ជាមួយនឹងមហាអំណាចពិភពលោក រួមទាំងវិធានការរបស់ធនាគារអ៊ឺរ៉ុប ក្នុងការការពារពាណិជ្ជកម្ម ជាមួយអ៊ីរ៉ង់ បន្ទាប់ពីការដកខ្លួនចេញរបស់អាមេរិក។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨។

គេហទំព័រផ្លូវការរបស់ Ayatollah Ali Khamenei បានឲ្យដឹងកាលពីថ្ងៃពុធថា ប្រទេសមហាអំណាចអឺរ៉ុប ត្រូវបន្តការទិញប្រេងឆៅ និងការពារការលក់ប្រេងរបស់អ៊ីរ៉ង់ពីសម្ពាធអាមេរិក រួមទាំងការសន្យារបស់ពួកគេ នឹងមិនស្វែងរកកិច្ចចរចាថ្មីស្តីពីកម្មវិធីមីស៊ីលផ្លោង ក៏ដូចជាសកម្មភាពមជ្ឈិមបូព៌ារបស់អ៊ីរ៉ង់ផងដែរ។

ប្រភពដដែលបានបន្ថែមថា ធនាគារអឺរ៉ុប គួររក្សាពាណិជ្ជកម្ម ជាមួយសាធារណរដ្ឋអ៊ីស្លាម ដោយធានាឲ្យបានពេញលេញនូវការលក់ប្រេងរបស់អ៊ីរ៉ង់ ក្នុងករណីដែលអាមេរិក អាចធ្វើឲ្យខូចខាតដល់ការលក់ប្រេងរបស់ក្រុងតេអេរ៉ង់ អឺរ៉ុបគួរតែទិញប្រេងពីអ៊ីរ៉ង់៕

មតិយោបល់