ព័ត៌មានអន្តរជាតិ

យន្តហោះចម្បាំងអាមេរិក បើកការវាយប្រហារ ទៅលើទីតាំងយោធាស៊ីរី

ស៊ីរី: ប្រព័ន្ធផ្សព្វផ្សាយរដ្ឋស៊ីរី នៅព្រឹកថ្ងៃព្រហស្បតិ៍ បានរាយការណ៍ថា ក្រុមចម្រុះដឹកនាំដោយអាមេរិក បានវាយប្រហារដែនអាកាស ទៅលើទីតាំងយោធារដ្ឋាភិបាលជាច្រើន នៅភាគខាងកើតប្រទេសស៊ីរី។ នេះបើយោងតាមសារព័ត៌មានចិនស៊ិន ចេញផ្សាយនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨។

ទីភ្នាក់ងារព័ត៌មានរដ្ឋ SANA ដកស្រង់សម្តីពីយោធាម្នាក់ បាននិយាយថា ទីតាំងយោធាមួយចំនួន នៅចន្លោះមូលដ្ឋាន Albu Kamal និង Himeemh ត្រូវបានវាយប្រហារទាំងព្រឹក ដោយយន្តហោះចម្បាំងរបស់អាមេរិក៕

មតិយោបល់