Post News Media ព័ត៌មានអន្តរជាតិ លោក ត្រាំ បង្...

លោក ត្រាំ បង្ហាញពីលទ្ធភាព បើកកិច្ចប្រជុំកំពូលទ្បើងវិញ ជាមួយកូរ៉េខាងជើង នៅសិង្ហបុរី

អាមេរិក: ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ កាលពីថ្ងៃសុក្រ បានបង្ហាញពីលទ្ធភាព ដែលអាចកើតទ្បើង សម្រាប់ជំនួបកំពូលនៅប្រទេសសឹង្ហបុរី ជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នាថ្ងៃទី១២ ខែមិថុនាខាងមុខ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៨។

ការលើកទ្បើងនេះ ចំពេលដែលក្រុងព្យុងយ៉ាង យល់ព្រមដោះស្រាយ​បញ្ហា ​ជាមួយ​អាមេរិកដោយបើកចំហ ដែលវាបានកើតទ្បើងមួយថ្ងៃបន្ទាប់ពីលោក ត្រាំ បានប្រកាសលុបចោលកិច្ចប្រជុំរវាងប្រទេសទាំងពីរ។

លោក ត្រាំ បានបញ្ជាក់ថា កិច្ចប្រជុំកំពូលនេះ អាចត្រូវបានសង្គ្រោះទ្បើងវិញ បន្ទាប់ពីទទួលបានការស្វាគមន៍ តាមរយ:សេចក្តីថ្លែងការណ៍សម្របសម្រួលមួយ ពីកូរ៉េខាងជើង ដោយនិយាយថា ខ្លួននៅតែបើកចំហ សម្រាប់កិច្ចចរចាមួយនេះ។

ដោយលោក ត្រាំ បានប្រាប់ក្រុមអ្នកយកព័ត៌មាន នៅសេតវិមានថា វាជាសេចក្តីថ្លែងការណ៍ដ៏ល្អមួយ ដែលពួកគេបានចេញផ្សាយ ហើយយើងនឹងសម្លឹងមើលនូវអ្វី ដែលនឹងកើតឡើងបន្តទៀត រួមទាំងកិច្ចប្រជុំកំពូលខាងមុខផងដែរ៕

Loading...