ព័ត៌មានអន្តរជាតិ

រថក្រោះអ៊ីស្រាអែល បាញ់សម្លាប់ជនជាតិប៉ាឡេស្ទីន នៅតំបន់ហ្គាហ្សា

អ៊ីស្រាអែល: តាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានឲ្យដឹងថា រថក្រោះអ៊ីស្រាអែល បានបាញ់គ្រាប់ផ្លោង នៅតំបន់ហ្គាហ្សាស្ទ្រីប ដែលបានសម្លាប់ពលរដ្ឋប៉ាទ្បេស្ទីនយ៉ាងតិច ៣ នាក់ កាលពីថ្ងៃអាទិត្យ។ នេះបើយោងតាមសារព័ត៌មាន aljazeera ចេញផ្សាយនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៨។

ការវាយប្រហារនេះ បានកំណត់គោលដៅទៅលើប៉ុស្តិ៍អង្កេតការណ៍មួយ របស់ក្រុមសកម្មប្រយុទ្ធអ៊ីស្លាមជីហាត (Jihad) បន្ទាប់ពីមានឧបទ្ទវហេតុផ្ទុះមួយ កើតទ្បើងនៅក្បែររបងព្រំដែនរវាងអ៊ីស្រាអែល និងតំបន់ហ្គាហ្សា។

តាមប្រភពដដែលបានបញ្ជាក់ថា ហេតុការណ៍នេះ កើតទ្បើងមួយ ថ្ងៃបន្ទាប់ពីយន្តហោះចម្បាំងអ៊ីស្រាអែល បានវាយប្រហារគោលដៅចំនួនពីរ ដែលជាកម្មសិទ្ធិរបស់ចលនាហាម៉ាស ដោយករណីនេះដែរ ពុំមានរបាយការណ៍អំពីការស្លាប់ និងរបួសនោះទេ៕

មតិយោបល់