Post News Media ព័ត៌មានអន្តរជាតិ មេដឹកនាំអាមេរ...

មេដឹកនាំអាមេរិក និងជប៉ុន ថាការរំសាយអាវុធកូរ៉េខាងជើង គឺជារឿងដ៏ចាំបាច់

អាមេរិក: ប្រភពពីសេតវិមានបាននិយាយថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងនាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្សូ អាបេ បានយល់ស្របគ្នា កាលពីថ្ងៃច័ន្ទថា វាជាដ៏ចាំបាច់ ក្នុងការរំសាយទាំងស្រុងនូវកម្មវិធីអាវុធនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២៩ ខែឧសភា​ ឆ្នាំ២០១៨។

មេដឹកនាំប្រទេសទាំងពីរ នឹងជួបគ្នាមុនកិច្ចប្រជុំកំពូលមួយ ដែលគ្រោងនឹងធ្វើទ្បើងវិញ ជាមួយកូរ៉េខាងជើង នៅប្រទេសសិង្ហបុរី នាថ្ងៃទី១២ ខែមិថុនាខាងមុខ បន្ទាប់ពីលោក ត្រាំ បានប្រកាសលុបចោលជំនួបមួយនេះ។

យ៉ាងណាមិញលោក ត្រាំ បាននិយាយថា ជំនួបកំពូលនេះ អាចធ្វើទៅបានតាមការគ្រោងទុកទ្បើងវិញ ក្រោយសេចក្តីថ្លែងការណ៍របស់ទីក្រុងព្យុងយ៉ាងថា នឹងពិភាក្សាដោយបើកចំហ ជាមួយអាមេរិក ដើម្បីដោះស្រាយបញ្ហាដែលកើតមានកន្លងមក៕

Loading...