ព័ត៌មានអន្តរជាតិ

សហភាពអឺរ៉ុប ត្រៀមទណ្ឌកម្មថ្មី វាយប្រហារទៅលើវេណេហ្ស៊ុយអេឡា

EU: សហភាពអឺរ៉ុប បានអំពាវនាវឲ្យមានការបោះឆ្នោត ជ្រើសរើសប្រធានាធិបតីថ្មី នៅវ៉េណេស៊ុយអេឡា ខណ:ពួកគេកំពុង រៀបចំដាក់ទណ្ឌកម្មបន្ថែមទៀត ប្រឆាំងនឹងក្រុមមន្ត្រីនៅក្នុងប្រទេសអាមេរិកខាងត្បូងមួយនេះ។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨។

ការអំពាវនាវនេះ បានកើតទ្បើងបន្ទាប់ពីលោក Nicolas Maduro ត្រូវបានជាប់ឆ្នោតជាប្រធានាធិបតីវ៉េណេស៊ុយអេឡាទ្បើងវិញ នៅក្នុងការបោះឆ្នោតសកល កាលពីថ្ងៃទី២០ ខែឧសភាកន្លងទៅ ដែលធ្វើឲ្យមានពហិការពីគណបក្សប្រឆាំង និងការចោទប្រកាន់ថា មិនមានភាពប្រក្រតីជាច្រើនទៅលើបេក្ខជន ដែលប្រកួតប្រជែង។

នៅក្នុងកិច្ចប្រជុំដ៏ទៀងទាត់មួយ នៅទីក្រុងប្រ៊ុចសែល កាលពីថ្ងៃច័ន្ទ រដ្ឋមន្រ្តីការបរទេសរបស់សហភាពអឺរ៉ុប បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការបោះឆ្នោតនៅវេណេហ្ស៊ុយអេឡា «ខ្វះភាពគួរឲ្យជឿជាក់ ព្រោះដំណើរការបោះឆ្នោត មិនបានប្រាកដច្បាស់នូវការធានា សម្រាប់ការបោះឆ្នោតគ្រប់ជ្រុងជ្រោយ និងមានប្រជាធិបតេយ្យនោះទេ»៕

មតិយោបល់