ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែល បើកការវាយប្រហារនៅតំបន់ហ្គាហ្សា ក្នុងគ្រាដែលមានភាពតានតឹងកើនឡើង

អ៊ីស្រាអែល: យោធាអ៊ីស្រាអែល បានចាប់ផ្តើមវាយប្រហារតាមអាកាសជាច្រើន ទៅលើទីតាំងរបស់ប៉ាឡេស្ទីន បន្ទាប់ពីការវាយប្រហារ ដោយគ្រាប់រ៉ុកកែតចេញពីតំបន់ហ្គាហ្សា។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨។

វាត្រូវបានគេចាត់ទុកថា ជាហេតុការណ៍ដ៏ធំបំផុត ក្នុងរយ:ពេលប៉ុន្មានឆ្នាំកន្លងមកនេះ ចំពេលដែលមានភាពតានតឹងកើនទ្បើង នៅតំបន់ឆ្នេរសមុទ្រ ដែលជាទឹកដីឡោមព័ទ្ធ ដោយប្រទេសអ៊ីស្រាអែល រយ:ពេល ១២ឆ្នាំ។

ប្រភពពីយោធាអ៊ីស្រាអែល បានឲ្យដឹងថា យន្តហោះចម្បាំងខ្លួន កាលពីថ្ងៃអង្គារ បានវាយប្រហារគោលដៅជាង ៣៥ ទីតាំងរបស់ពួកហាម៉ាស និងអ៊ីស្លាមជីហាដ ដែលការវាយប្រហារនេះ បានកើតឡើងបន្ទាប់ពីកងទ័ពអ៊ីស្រាអែល បាននិយាយថា ក្រុមអ្នកប្រយុទ្ធប៉ាឡេស្ទីន ជាអ្នកនៅពីក្រោយការវាយប្រហារ គ្រាប់រ៉ុកកែតពីតំបន់ហ្គាហ្សា ទៅតំបន់ភាគខាងត្បូងរបស់អ៊ីស្រាអែល៕

មតិយោបល់