អាមេរិក: មន្ត្រីជំនិតដៃស្ដាំរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានចាប់ផ្ដើមកិច្ចពិភាក្សា ជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ៃ ផមផេវ នៅទីក្រុងញូវយ៉ក ដើម្បីរៀបចំកិច្ចប្រជុំកំពូល ជាប្រវត្តិសាស្ត្ររវាងប្រទេសទាំងពីរ។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨។
ឧត្តមសេនីយ៍ គីម យ៉ុងឆុល បានធ្វើដំណើរហោះចេញពីទីក្រុងប៉េកាំង ទៅដល់អាមេរិក ដោយលោកបានក្លាយជាមន្ត្រីជាន់ខ្ពស់កូរ៉េខាងជើងមួយរូប ដែលធ្វើទស្សនកិច្ចនៅអាមេរិក មិនធ្លាប់មានក្នុងរយ:ពេលជិត ២០ឆ្នាំកន្លងមកនេះ។
កិច្ចសន្ទនារវាងភាគីទាំង២ បានចាប់ផ្តើមជាមួយនឹងជំនួបអាហារពេលល្ងាចមួយ ដែលបានធ្វើឡើងនៅអគារផ្ទះល្វែងមួយ ក្បែរទីស្នាក់ការកណ្តាលអង្គការសហប្រជាជាតិវេលាម៉ោង៧យប់ មុននឹងបន្តកិច្ចពិភាក្សាតទៅទៀត ដើម្បីបញ្ចប់ការរៀបចំផែនការ សម្រាប់កិច្ចប្រជុំកំពូលនៅប្រទេសសឹង្ហបុរី នាថ្ងៃទី ១២ខែមិថុនាខាងមុខ៕
មតិយោបល់