ព័ត៌មានអន្តរជាតិ

ស៊ីរី បង្កើនការការពារដែនអាកាស ចំពេលដែលមានការគំរាមកំហែងពីអ៊ីស្រាអែល

ស៊ីរី: នៅក្នុងបទសម្ភាសន៍មួយ ជាមួយបណ្តាញព័ត៌មាន RT ប្រធានាធិបតីស៊ីរីលោក Bashar Assad បាននិយាយអំពីបញ្ហាកងទ័ពអ៊ីរ៉ង់ នៅក្នុងប្រទេសខ្លួន កំពុងមានការគំរាមកំហែង ដោយការវាយប្រហាររបស់អ៊ីស្រាអែល និងអាមេរិក។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨។

ពាក់ព័ន្ធនឹងបញ្ហានេះ លោក Assad បានអះអាងថា រដ្ឋាភិបាលលោក នឹងបន្តបង្កើនការការពារដែនអាកាសរបស់ខ្លួន បន្ទាប់ពីទទួលបានជំនួយពីប្រទេសរុស្ស៊ី។

ដោយលោកបន្ថែមថា «ការការពារដែនអាកាសរបស់ស៊ីរី មានភាពខ្លាំងក្លាជាងមុន ដោយសារមានការគាំទ្រពីរុស្ស៊ី ទើបការវាយប្រហារនាពេលថ្មីៗ ពីសំណាក់អ៊ីស្រាអែល អាមេរិក អង់គ្លេស និងបារាំង បានបង្ហាញថា ស៊ីរីស្ថិតនៅក្នុងស្ថានភាពល្អប្រសើរជាងមុន»។

យ៉ាងណាមិញលោក Assad បានបញ្ជាក់ទៀតថា «ជម្រើសតែមួយគត់ សម្រាប់ប្រទេសលោក នៅពេលនេះ គឺបង្កើនការការពារអាកាស ជាអ្វីដែលរដ្ឋាភិបាល អាចធ្វើបាន និងកំពុងតែអនុវត្តបែបនេះផងដែរ៕

មតិយោបល់