ព័ត៌មានអន្តរជាតិ

ព្រះចៅអធិរាជជប៉ុន អាគី ហ៊ីតូ មានបញ្ហាសុខភា កំពុងសម្រាកព្យាបាល

ជប៉ុន: មន្ត្រីព្រះបរមរាជវាំង បាននិយាយនៅថ្ងៃច័ន្ទនេះថា ព្រះចៅអធិរាជ អាគី ហ៊ីតូ បានលុបចោលភារកិច្ចសាធារណ:របស់ព្រះអង្គ បន្ទាប់ពីទទួលរងអាការវិលមុខ និងក្អួត ដោយសារតែខ្វះគ្រាប់ឈាមក្រហមក្នុងខួរក្បាល ដែលវាជាស្ថានភាពមួយ បណ្តាលមកពីលំហូរឈាមមិនគ្រប់គ្រាន់ ទៅកាន់ខួរក្បាល។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៨។

ព្រះចៅ អាគី ហ៊ីតូ មានព្រះជន្ម ៨៤ វស្សា ហើយបានគ្រោងរាជ្យសម្បត្តិ អស់រយ:ពេលជិតបីទសវត្សរ៍មកហើយ ដោយព្រះអង្គនឹងត្រូវកំណត់ដាក់រាជចុះ នៅថ្ងៃទី ៣០ ខែមេសា ឆ្នាំក្រោយ ដែលវាជាការដាក់រាជ្យលើកដំបូង មិនធ្លាប់មានជិតពីរសតវត្ស នៅក្នុងរាជ្យវង្សជប៉ុន។

ក្រុមគ្រួសាររាជ្យវង្ស ដែលគ្រប់គ្រងកិច្ចការរបស់អធិរាជ បាននិយាយថា ព្រះចៅអធិរាជ ត្រូវបានក្រុមគ្រូពេទ្យធ្វើរោគវិនិច្ឆ័យឃើញថា មានជំងឺខ្វះគ្រាប់ឈាមក្រហមចូលទៅក្នុងខួរក្បាល បន្ទាប់ពីព្រះអង្គមានអាការក្អួត និងវិលមុខ។

ប្រភពដដែល បានបន្ថែមថា ព្រះចៅអធិរាជ ត្រូវបានសម្រាកព្យាបាលជំងឺ នៅឯព្រះបរមរាជវាំង ក្នុងទីក្រុងតូក្យូ៕

មតិយោបល់