ព័ត៌មានអន្តរជាតិ

នាវាផ្ទុកយន្ដហោះចម្បាំងចិន នឹងត្រូវសាងសង់ទ្បើងបន្ថែម ដើម្បីពង្រឹងវិស័យការពារជាតិ

ចិន: របាយការណ៍ថ្មីមួយ បានបង្ហាញថា ចំនួននាវាផ្ទុកយន្តហោះចម្បាំង សម្រាប់ដាក់ឲ្យប្រើនៅក្នុងកងទ័ពជើងទឹកចិន នឹងមានរហូតដល់ចំនួន ៧ គ្រឿង ដែលជំនួសឲ្យចំនួន ៤គ្រឿង នៅត្រឹមឆ្នាំ ២០២៥
បន្ទាប់ពីក្រុងប៉េកាំងមើលឃើញថា កម្មវិធីការពារជាតិរបស់ខ្លួន មានកម្រិតទាបជាងមុន ជាហេតុនាំឲ្យមានការបង្កើតវាឡើងបន្ថែម។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៨។

កងទ័ពជើងទឹក និងកងទ័ពរំដោះប្រជាជនចិន មានផែនការសាងសង់នាវាផ្ទុកយន្តហោះធំៗ ចំនួនបីគ្រឿងបន្ថែម នៅលើនាវាផ្ទុកយន្តហោះចម្បាំងលាវនីង ដែលត្រូវបានកសាងឡើង នៅអំទ្បុងពេលអតីតកាលសហភាពសូវៀត មុនពេលត្រូវបានទិញ និងជួសជុលដោយជនជាតិចិន។

អ្នកវិភាគយោធាលោក Abraham Ait បានសរសេរក្នុងរបាយការណ៍ថា ក្រៅពីការបន្ថែមនាវាផ្ទុកយន្តហោះចម្បាំង កងទ័ពជើងទឹកចិន ក៏មាននាវាផ្ទុកយន្តហោះចម្បាំងតូចៗជាច្រើនគ្រឿង នៅក្នុងការអភិវឌ្ឍស្រដៀងទៅនឹងនាវាចម្បាំងអាមេរិក និងនាវាប្រភេទ Wasp ដែលប្រតិបត្តិការដោយកងម៉ារីន និងកងទ័ពជើងទឹកអាមេរិក៕

មតិយោបល់