ថៃ: ប្រភពពីមន្ត្រីម្នាក់ បាននិយាយថា ក្រុមជួយសង្គ្រោះ នឹងមិនមានគ្រោះថ្នាក់ ក្នុងការជួយសង្គ្រោះក្មេងប្រុសទាំង ១២ នាក់ និងគ្រូបង្វឹកបាល់ទាត់ម្នាក់របស់ពួកគេ ដែលជាប់ក្នុងរូងភ្នំ ដែលត្រូវបានទឹកជន់លិច នៅប្រទេសថៃនោះទេ។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៨។
មកទល់ពេលនេះ ជនរងគ្រោះទាំងអស់ បានទទួលការព្យាបាល និងអាហារជាលើកដំបូងរបស់ពួកគេ រួមទាំងការព្យាបាល បន្ទាប់ពីពួកគេបានជាប់នៅទីនោះ អស់រយ:ពេល ១០ថ្ងៃកន្លងមក។
អ្នកមុជទឹកប្រាំពីរ រួមមានទាំងវេជ្ជបណ្ឌិតម្នាក់ និងគិលានុបដ្ឋាយិកាម្នាក់ បានចូលរួមជាក្រុមមួយ ដើម្បីចូលទៅក្នុងរូងភ្នំ នៅភាគខាងជើងប្រទេសថៃ បន្ទាប់ពីជនរងគ្រោះទាំងអស់ ត្រូវបានរកឃើញថា នៅរស់រានកាលពីថ្ងៃច័ន្ទ។
ដោយឥឡូវនេះ អ្នកជួយសង្គ្រោះ កំពុងពិចារណាពីវិធីល្អបំផុត ដើម្បីនាំក្រុមមួយនេះ ចូលទៅកាន់រូងភ្នំដោយសុវត្ថិភាព។
អភិបាលខេត្តឈៀងរ៉ៃលោក Narongsak Osoththanakorn បានប្រាប់អ្នកយកព័ត៌មានថា « យើងនឹងមិនប្រញាប់ប្រញាល់យកក្មេងៗ ចេញពីរូងភ្នំនោះទេ»។ ដោយលោកបានបន្ថែមថា អ្នកជាប់នៅទីនោះទាំងអស់ នឹងមិនមានហានិភ័យទ្បើយ មុននឹងយើងធ្វើការនាំពួកគេចាកចេញពីរូងភ្នំ៕
មតិយោបល់