ព័ត៌មានអន្តរជាតិ

លោក ត្រាំ ថា កិច្ចព្រមព្រៀងគ្មានអាវុធ ជាមួយកូរ៉េខាងជើង នឹងដំណើរការទៅយ៉ាងល្អ

អាមេរិក:​ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃអង្គារថា ការចរចាជាមួយកូរ៉េខាងជើង ទទួលបានដំណើរការយ៉ាងល្អ បន្ទាប់ពីមន្រ្តីអាមេរិក អាចឈានទៅរកកិច្ចព្រមព្រៀងមួយ ជាមួយក្រុងព្យុងយ៉ាង អំពីផែនការលុបបំបាត់អាវុធនុយក្លេអ៊ែរ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៨។

តែយ៉ាងណាមិញលោក ត្រាំ មិនបានឆ្លើយតបនឹងរបាយការណ៍ព័ត៌មានថ្មីៗ ស្តីពីការវាយតម្លៃចារកម្មអាមេរិក ដែលលើកទ្បើងថា របបដឹកនាំលោក គីម ជុងអ៊ុន បានពង្រីកសមត្ថភាពអាវុធរបស់ខ្លួន បន្ទាប់ពីមេដឹកនាំពីររូបនេះ បានប្រារព្ធកិច្ចប្រជុំកំពូលមួយ នៅប្រទេសសិង្ហបុរីនាពេលកន្លងទៅ។

ដោយលោកបានបង្ហោះសារតាមបណ្ដាញសង្គមថា «ការសន្ទនាល្អៗជាច្រើន ជាមួយកូរ៉េខាងជើង គឺទទួលបានដំណើរការល្អ ហើយក្នុងពេលនេះ ក៏មិនមានការសាកល្បគ្រាប់រ៉ុកកែត ឬអាវុធនុយក្លេអ៊ែរទៀតទ្បើយ ក្នុងរយ:ពេល 8 ខែកន្លងមក»៕

មតិយោបល់