ព័ត៌មានអន្តរជាតិ

លិចសាឡាងនៅឥណ្ឌូនេស៊ី មនុស្សស្លាប់កើនឡើងដល់ ២៤ នាក់ ខណៈបាត់ខ្លួន ៤១ នាក់

ឥណ្ឌូនេស៊ី: ក្រុមមន្ត្រីបាននិយាយថា យ៉ាងហោចណាស់មានមនុស្ស ២៤ នាក់ ក្នុងនោះរួមទាំងកុមារផង បានស្លាប់កាលពីថ្ងៃអង្គារ បន្ទាប់ពីសាទ្បាងមួយគ្រឿង បានលិចនៅក្បែរឆ្នេរសមុទ្រនៃប្រទេសឥណ្ឌូនេស៊ី។ នេះបើយោងតាមសារព័ត៌មាន japantimes ចេញផ្សាយនៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៨។

មកទល់ពេលនេះ ក្រុមអ្នកជួយសង្គ្រោះ នៅតែបន្តប្រតិបត្តិការស្វែងរកអ្នកដំណើរជាច្រើនទៀត ដែលកំពុងបាត់ខ្លួន ឬជាប់នៅលើសាទ្បាង ដែលបានលិចចូលនៅក្នុងសមុទ្រនោះ។

គ្រោះថ្នាក់នេះ បានកើតឡើងនៅថ្ងៃដូចគ្នា ទៅនឹងថ្ងៃដែលអាជ្ញាធរ បានប្រកាសជាផ្លូវការពីការស្វែងរកមនុស្សជាង ១៦០ នាក់ នៅតែបាត់ខ្លួន បន្ទាប់ពីសាឡាងមួយបានលិចនៅលើបឹងទេសចរណ៍មួយ ដ៏ពេញនិយម នៅលើកោះស៊ូម៉ាត្រា កាលពីពីរសប្តាហ៍មុន៕

មតិយោបល់