ព័ត៌មានអន្តរជាតិ

ស្លាប់ម្នាក់ និងបាត់ខ្លួន ៥៣ នាក់ ក្នុងករណីលិចទូកដឹកភ្ញៀវទេសចរចិននៅថៃ

ថៃ: ក្រុមមន្ត្រីបាននិយាយកាលពីល្ងាចថ្ងៃព្រហស្បតិ៍ថា មនុស្សម្នាក់បានស្លាប់ ខណ:អ្នកទេសចរចិនរាប់សិបនាក់ទៀត កំពុងបាត់ខ្លួន បន្ទាប់ពី​ទូកដឹក​អ្នក​ទេសចរណ៍មួយគ្រឿង បានលិចនៅពេលមានខ្យល់បក់បោកខ្លាំងលើសមុទ្រ នៅឯកោះភូកេត។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៨។

​ទូក​ដឹក​អ្នកដំណើរ​ប្រមាណ​ជា៩០​នាក់​ បាន​ក្រឡាប់​ដោយសារ​ត្រូវ​រលក​ធំៗ​វាយប្រហារ ជាហេតុ​នាំឲ្យមាន​ប្រតិបត្តិការ​ជួយសង្គ្រោះ​មួយ ​រហូតដល់​យប់​ថ្ងៃ​ព្រហស្បតិ៍​​។

​តាមរបាយការណ៍មួយ ​បាន​ឲ្យដឹងថា មនុស្ស​៥៣​នាក់​កំពុង​បាត់​ខ្លួន​នៅក្នុង​ទឹក​ ខណ:ដែលសាកសព​បុរស​ម្នាក់​ ដែល​ពាក់អាវ​ពោង​ត្រូវបាន​គេស្រង់​ចេញពីក្នុង​ទឹក​។​

សូមជំរាបថា ទូកនេះ​បាន​វិល​មកកាន់​ខេត្ត​ភូ​កេ​ត​វិញ នៅវេលា​ម៉ោងប្រហែល​៤​រសៀល ​តែជាអកុសលក៏​ជួប​ព្យុះ បង្ក​ជា​រលក​ធំៗកម្ពស់​៥​ម៉ែត្រ ​ដែល​ជះ​ទឹក​ចូល​​ពេញ​ទូក​ បណ្ដាលឲ្យ​ក្រឡាប់តែម្ដង៕​

មតិយោបល់