Post News Media ព័ត៌មានអន្តរជាតិ អ៊ីតាលី បដិសេ...

អ៊ីតាលី បដិសេធមិនបន្តទិញយន្តហោះចម្បាំង F-35 ពីអាមេរិក..

អ៊ីតាលី: តាមប្រព័ន្ធផ្សព្វផ្សាយអ៊ីតាលី បានឲ្យដឹងថា កម្លាំងអាកាសអ៊ីតាលី ទទួលបានយន្តហោះចម្បាំង F-35 ចំនួន១០ គ្រឿងរួចមកហើយពីក្រុងវ៉ាស៊ីនតោន ខណ:ដែលពួកគេមានគម្រោងនៃកម្មវិធីផលិត និងទិញយន្តហោះនេះរយ:ពេលវែង ពីសំណាក់អាមេរិក រហូតដល់ទៅចំនួន ៩០ គ្រឿងឯណ្ណោះ។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៨។

ថ្លែងនៅក្នុងបទសម្ភាសន៍តាមកញ្ចក់ទូរទស្សន៍មួយ ជាមួយអ្នកសារព័ត៌មាន La 7 រដ្ឋមន្ត្រីការពារជាតិលោកស្រី Elisabetta Trenta បាននិយាយថា អ៊ីតាលី នឹងមិនបន្តទិញយន្តហោះចម្បាំង F-35 ពីក្រុមហ៊ុនផលិតអាវុធដ៏ធំបំផុតរបស់អាមេរិក Lockheed Martin បន្ថែមទៀតនោះទេ ដោយលោកស្រីលើកទ្បើងថា រដ្ឋាភិបាល កំពុងតែពិចារណាលើបទបញ្ជាណាមួយ ពាក់ព័ន្ធនឹងការទិញ ដែលប្រទេសពួកគេ បានអនុវត្តរួចជាស្រេច។

ក្នុងនោះលោកស្រីបានបន្ថែមថា «ការទិញ F-35 គឺមិនមានបន្ថែមទៀតនោះទេ ដោយយើង កំពុងវាយតម្លៃនូវអ្វីដែលត្រូវធ្វើទាក់ទងនឹងកិច្ចសន្យា ដែលមានរួចមកហើយ ជាមួយអាមេរិក៕

Loading...