ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ប្រាប់សហភាពអឺរ៉ុបឲ្យអនុវត្តការធានា ចំពោះប្រទេសខ្លួន មុនការដាក់ទណ្ឌកម្មអាមេរិក ត្រលប់មកវិញ

អ៊ីរ៉ង់: រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Javad Zarif បានអំពាវនាវឲ្យមហាអំណាចអឺរ៉ុប អនុវត្តវិធានការសេដ្ឋកិច្ច ដើម្បីការពារកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥ មុននឹងការដាក់ទណ្ឌកម្មរបស់អាមេរិក ប្រឆាំងក្រុងតេអេរ៉ង់ឈានចូលមកដល់នាខែសីហា និងខែវិច្ឆិកាខាងមុខ។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៨។

លោក Zarif បានធ្វើសេចក្តីថ្លែងការណ៍យ៉ាងដូចនេះ កាលពីថ្ងៃសុក្រ ក្រោយកិច្ចប្រជុំមួយ នៅទីក្រុងវីយែន ជាមួយរដ្ឋមន្ត្រីការបរទេសមកពីបណ្តាប្រទេសនានា បន្ទាប់ពីជំហរពួកគេ នៅតែចង់រក្សាកិច្ចព្រមព្រៀងនុយក្លេអ៊ែរដូចមុន បើទោះបីអាមេរិក បានដកខ្លួនចេញពីវា ដោយឯកតោភាគីក៏ដោយ។

ក្នុងនោះលោក Zarif បាននិយាយថា «ឥឡូវនេះ អ៊ីរ៉ង់ នឹងត្រូវចូលទៅក្នុងដំណាក់កាល នៃការដាក់ទណ្ឌកម្មរបស់អាមេរិកហើយ ជុំវិញបទបម្រាមនាំចេញប្រេងរបស់ខ្លួន។

ដោយបញ្ហានេះ លោកបានជំរុញឲ្យមហាអំណាចអឺរ៉ុប ត្រូវតែមានវិធានការចាំបាច់នានា ដើម្បីការពារអ៊ីរ៉ង់ មុនពេលទណ្ឌកម្មអាមេរិកត្រលប់មកវិញ៕

មតិយោបល់