ព័ត៌មានអន្តរជាតិ

គ្រោះទឹកជំនន់ វាយប្រហារនៅជប៉ុន ផ្ដាច់ជីវិតមនុស្សអស់ ៦៩នាក់

ជប៉ុន: ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានឲ្យដឹងថា នាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្សូ អាបេ បានប្រកាសនៅថ្ងៃអាទិត្យនេះថា ខ្លួននឹងជួយសង្គ្រោះជនរងគ្រោះ ដោយសារទឹកជំនន់ ខណ:អាជ្ញាធរជប៉ុន បានចេញផ្សាយដំណឹងថ្មី អំពីភ្លៀងធ្លាក់ ដែលបានសម្លាប់មនុស្ស យ៉ាងហោចណាស់ ៦៩ នាក់។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៨។

ភ្លៀងធ្លាក់យ៉ាងខ្លាំង បានបណ្តាលឲ្យមានទឹកជំនន់ និងការបាក់ដីនៅទូទាំងតំបន់ភាគកណ្តាល និងភាគខាងលិចនៃប្រទេសជប៉ុន ដែលជំរុញឲ្យមានការជម្លៀសមនុស្សជាងពីរលាននាក់ ទៅកាន់ទីកន្លែងសុវត្ថិភាព។

នាយករដ្ឋមន្ត្រីលោក អាបេ បាននិយាយថា រដ្ឋាភិបាល នឹងធ្វើការឆ្លើយតបចំពោះគ្រោះមហន្តរាយនេះ ដោយលើកទ្បើងថា ការជួយសង្រ្គោះជីវិត និងការជម្លៀសពលរដ្ឋ គឺជារឿងដ៏ចាំបាច់ នៅពេលនេះ៕

មតិយោបល់