ព័ត៌មានអន្តរជាតិ

Update៖ ចំនួនអ្នកស្លាប់ដោយគ្រោះទឹកជំនន់នៅជប៉ុន កើនឡើងដល់ ៧៥នាក់ហើយ

ជប៉ុន: ចំនួនអ្នកស្លាប់ដោយសារភ្លៀងធ្លាក់ខ្លាំង ដែលបានបំផ្លិចបំផ្លាញផ្នែកនានា នៃប្រទេសជប៉ុន រហូតមកទល់ថ្ងៃច័ន្ទនេះ បានកើនទ្បើងដល់ ៧៥ នាក់ហើយ ខណ:ដែលក្រុមជួយសង្គ្រោះ និងកងទ័ព នៅតែបន្តព្យាយាមប្រតិបត្តិការរបស់ពួកគេ នៅក្នុងភក់ និងទឹក ដើម្បីសង្គ្រោះជីវិតជនរងគ្រោះ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៨។

តាមសេចក្ដីរាយការណ៍ បានឲ្យដឹងថា មនុស្សរាប់សិបនាក់ នៅតែបន្តបាត់ខ្លួន បន្ទាប់ពីថ្ងៃភ្លៀងធ្លាក់ខ្លាំង ដែលបណ្តាលឲ្យមានទឹកជំនន់ និងការបាក់ដី។

នាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្សូ អាបេ បានបញ្ជាក់ថា នឹងស្វះស្វែងជួយសង្គ្រោះ ជនរងគ្រោះដោយសារទឹកជំនន់ ឲ្យទាន់ពេលវេលា ខណ:ដែលមនុស្សមួយចំនួន បានផ្ញើសារទាំងអស់ក្ដីសង្ឃឹម ទៅលើស្វែងរក និងជួយសង្គ្រោះរបស់ភ្នាក់ងារជួយសង្គ្រោះបន្ទាន់។

សូមជំរាបថា ភូមិជាច្រើន នៅភាគកណ្តាល និងភាគខាងលិចនៃប្រទេសជប៉ុន ត្រូវបានគេជម្លៀសអ្នកស្រុក ទៅកាន់ទីតាំងសុវត្ថិភាព បន្ទាប់ដំបូលលំនៅដ្ឋានរបស់ពួកគេ ត្រូវបានទឹកជំនន់ពន្លិចចុះទៅក្រោម៕

មតិយោបល់