ព័ត៌មានអន្តរជាតិ

យោធាស៊ីរី វាយប្រហារមូលដ្ឋានអាកាស T4 ប្រឆាំងនឹងកងកម្លាំងអ៊ីរ៉ង់

ស៊ីរី: ទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍ថា កងកម្លាំងការពារអាកាសស៊ីរី បានវាយប្រហារតាមអាកាសមួយ កាលពីយប់ថ្ងៃអាទិត្យ ដោយកំណត់គោលដៅលើមូលដ្ឋានអាកាស T4 នៅក្នុងខេត្តហូម។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៨។

មូលដ្ឋាននេះ ត្រូវបានប្រើប្រាស់ដោយកងកម្លាំងអ៊ីរ៉ង់ ដោយវាត្រូវបានប្រព័ន្ធការពារអាកាសសស៊ីរី បាញ់ទម្លាក់គ្រាប់បែកចេញពីភាគខាងត្បូងនៃតំបន់ Tanf ឆ្ពោះមកកាន់មូលដ្ឋានអាកាស T4 ។

លោក Rami Abdel Rahman ប្រធានក្រុមឃ្លាំមើលសិទ្ធិមនុស្សស៊ីរី ដែលមានមូលដ្ឋាន នៅចក្រភពអង់គ្លេស បានអះអាងថា គ្រាប់បែកទម្លាក់នោះ គឺមានគោលដៅទៅលើពួកសកម្មប្រយុទ្ធអ៊ីរ៉ង់ នៅឯមូលដ្ឋានអាកាស T4៕

មតិយោបល់