ព័ត៌មានអន្តរជាតិ

Update៖ នេះជាថ្ងៃទី៣ហើយ សម្រាប់ប្រតិបត្ដិការជួយសង្គ្រោះ ក្មេងៗទាំង ១៣ នាក់ ដែលជាប់ក្នុងរូងភ្នំថៃ

ភ្នំពេញ: ប្រតិបត្ដិការដើម្បីជួយសង្គ្រោះ មនុស្ស ៥ នាក់ ដែលនៅសល់ក្នុងរូងភ្នំថាមហួង ភាគខាងជើងប្រទេសថៃ កំពុងចាប់ផ្តើមបន្តនៅថ្ងៃអង្គារនេះ បន្ទាប់ពីក្មេងប្រុស ៨ នាក់ហើយ ត្រូវបានក្រុមជួយសង្គ្រោះ នាំចេញពីរូងភ្នំបានដោយជោគជ័យ ក្នុងរយ:ពេលពីរថ្ងៃជាប់ៗគ្នា។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨។

ដោយមកទល់ពេលនេះ គឺនៅសល់ក្មេងប្រុស ៤នាក់ និងគ្រូបង្វឹកបាល់ទាត់ម្នាក់របស់ពួកគេប៉ុណ្ណោះ ដែលជាប់នៅក្នុងរូងភ្នំនោះ តាំងពីថ្ងៃទី ២៣ ខែមិថុនា កន្លងមក ដោយក្រុមជួយសង្គ្រោះ នឹងប្រតិបតិបត្តិការបន្ត ដើម្បីជម្លៀសពួកគេចេញមកខាងក្រៅរូងភ្នំ នៅថ្ងៃនេះ។

យោងតាមវេជ្ជបណ្ឌិតម្នាក់ បាននិយាយថា អ្នកដែលនៅក្នុងរូងនោះ គឺស្ថានភាពសុខភាពល្អប្រសើរ រួមជាមួយអាកាសធាតុនៅថ្ងៃអង្គារនេះ មានលក្ខណ:ស្ងួត ដែលនឹងអំណោយផល ដល់ប្រតិបត្តិការជួយសង្គ្រោះកាន់តែលឿនជាងមុន៕

មតិយោបល់