ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែល បាញ់មីស៊ីលវាយប្រហារទីតាំងយោធាស៊ីរី

ស៊ីរី: ទីភ្នាក់ងារព័ត៌មាន SANA បានរាយការណ៍កាលពីល្ងាចថ្ងៃពុធថា កងកម្លាំអការពារអាកាសស៊ីរី បានធ្វើការឆ្លើយតបទៅវិញ ចំពោះការវាយប្រហាររបស់អ៊ីស្រាអែល មកលើខេត្ត Quneitra នៅភាគនិរតីប្រទេសស៊ីរី។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨។

ប្រភពពីយោធាបាននិយាយថា « យន្តហោះចម្បាំងអ៊ីស្រាអែល បានបាញ់មីស៊ីលជាច្រើនគ្រាប់ ឆ្ពោះទៅរកទីតាំងយោធាមួយចំនួនរបស់កងទ័ពស៊ីរី
ដែលបានដាក់ពង្រាយនៅក្បែរទីប្រជុំជន Hadar និង Juba ។

ការវាយប្រហារផ្លូវអាកាសនេះ ត្រូវបានកងកម្លាំងស៊ីរីទប់ស្កាត់ទៅវិញបានមួយចំនួនផងដែរ ខណ:មិនបណ្តាលឲ្យមានអ្នករងរបួស ឬស្លាប់ ដោយសារការវាយប្រហារនេះទេ គឺគ្រាន់តែរងការខូចខាតសម្ភារប៉ុណ្ណោះ។

សូមជំរាបថា ការវាយប្រហារនេះ បានកើតឡើងជាច្រើនម៉ោង បន្ទាប់ពីយោធាអ៊ីស្រាអែល បានរាយការណ៍កាលពីប៉ុន្មានថ្ងៃថ្មីៗនេះ ពួកគេបានបាញ់មីស៊ីល Patriot ប្រឆាំងនឹងយន្តហោះគ្មានមនុស្សបើករបស់ស៊ីរី ដែលបានចូលមកដែនអាកាសរបស់អ៊ីស្រាអែល៕

មតិយោបល់