ព័ត៌មានអន្តរជាតិ

ប៉ះទង្គិចរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន នៅតំបន់ហ្គាហ្សា ស្លាប់ម្នាក់ និងរបួសជាច្រើននាក់

ហ្គាហ្សា: ក្មេងប្រុសប៉ាឡេស្ទីនម្នាក់ ត្រូវបានសម្លាប់ កាលពីថ្ងៃសុក្រ បន្ទាប់ពីការប៉ះទង្គិចគ្នា រវាងបាតុករប៉ាឡេស្ទីន និងទាហានអ៊ីស្រាអែល នៅភាគខាងកើតតំបន់ហ្គាហ្សាស្ទ្រីប ជិតព្រំដែនជាមួយអ៊ីស្រាអែល ខណ:មនុស្ស ២៥ នាក់ផ្សេងទៀតរងរបួស។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៨។

លោក Ayman Sahabani ប្រធានសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យ Shiffa ក្នុងតំបន់ហ្គាហ្សា បានប្រាប់អ្នកយកព័ត៌មានថា ក្មេងប្រុសឈ្មោះ Rami Helles អាយុ ១៥ ឆ្នាំម្នាក់ ត្រូវបានបាញ់សម្លាប់ចំទ្រូង ខណ:ដែល ៥ នាក់ទៀត កំពុងស្ថិតក្នុងសភាពធ្ងន់ធ្ងរ។

សូមជំរាបថា ការប៉ះទង្គិចគ្នារវាងប៉ាឡេស្ទីន និងកងកម្លាំងយោធាអ៊ីស្រាអែល បានបន្តចាប់ផ្ដើមកាលពីថ្ងៃសុក្រ ដែលជាផ្នែកមួយនៃចលនាពួកប៉ាទ្បេស្ទីន ក្នុងការតស៊ូដ៏អស្ចារ្យ ដើម្បីវិលត្រឡប់ទៅកាន់លំនៅដ្ឋានរបស់ពួកគេវិញ បន្ទាប់ពីការឡោមព័ទ្ធយកដីរបស់អ៊ីស្រាអែល» ដែលចលនានេះ បានរៀបចំទ្បើងចាប់តាំងពីថ្ងៃទី ៣០ ខែមីនាកន្លងមក៕

មតិយោបល់