Post News Media ព័ត៌មានអន្តរជាតិ អ៊ីស្រាអែល វា...

អ៊ីស្រាអែល វាយប្រហារគ្រាប់រ៉ុក្កែតទៅលើទីតាំងយោធាស៊ីរី

ស៊ីរី: ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ កាលពីយប់ថ្ងៃអាទិត្យថា គ្រាប់រ៉ុកកែតអ៊ីស្រាអែល បានវាយប្រហារដែនអាកាស លើទីតាំងយោធាស៊ីរី នៅភាគខាងជើងអាកាសយានដ្ឋាន Nairab ក្នុងទីក្រុងអាឡេប៉ូ។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨។

ការវាយប្រហារដែនអាកាស ដោយកងកម្លាំងប្រដាប់អាវុធអ៊ីស្រាអែល ទៅលើទីតាំងយោធាស៊ីរីនេះ បានបណ្តាលឲ្យមានការខូចខាត សម្ភារ:ជាច្រើន។

របាយការណ៍ជាច្រើន តាមរយ:ប្រព័ន្ធផ្សព្វផ្សាយសង្គម បានឲ្យដឹងថា មានយន្តហោះចម្បាំងជាច្រើន បានចូលរួមនៅក្នុងការវាយប្រហារនេះផងដែរ។

ទីភ្នាក់ងារព័ត៌មានរដ្ឋស៊ីរី SANA បានឲ្យដឹងថា កងកម្លាំងការពារអាកាសស៊ីរី បានធ្វើការឆ្លើយតបទៅនឹងការវាយប្រហារ តាមអាកាសរបស់អ៊ីស្រាអែល ទៅលើខេត្ត Quneitra នៅភាគនិរតីនៃប្រទេសស៊ីរី ដែលបានតម្រង់គោលដៅមកលើកម្លាំងខ្លួន៕

Loading...