ព័ត៌មានអន្តរជាតិ

មេដឹកនាំអាមេរិក ប្រាប់នាយរដ្ឋមន្ត្រីអង់គ្លេស ឲ្យប្ដឹងសហភាពអឺរ៉ុប

អង់គ្លេស: នាយករដ្ឋមន្ត្រីអង់គ្លេសលោកស្រី ថេ​រ៉េ​សា ម៉​យ៍ បាននិយាយថា ប្រធានាធិបតិអាមេរិក លោក ដូណាល់ ត្រាំ បានប្រាប់លោកស្រី ឲ្យប្ដឹងសហភាពអឺរ៉ុបជំនួសការចរចា ស្ដីពីកិច្ចព្រមព្រៀង Brexit ។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី១៦ ខែកក្កដា​ ឆ្នាំ២០១៨។

ថ្លែងប្រាប់ភ្នាក់ងារ BBC កាលពីថ្ងៃអាទិត្យ លោកស្រី ម៉ៃយ៍ បាននិយាយថា អ្វីដែលលោក ត្រាំ បានលើកទ្បើងនៅក្នុងសន្និសិទសារព័ត៌មាន កាលពីថ្ងៃសុក្រ គឺជាការស្នើឲ្យលោកស្រី ធ្វើនូវរឿងដ៏ឃោរឃៅ។

ប៉ុន្តែលោកស្រី បានប្រាប់ទៅលោក ត្រាំ វិញថា អង់គ្លេស មិនអាចធ្វើបែបនោះបានទ្បើយ ខណ:ដែលយើងកំពុងតែចរចាជាមួយពួកគេ (អឺរ៉ុប) នោះ៕

មតិយោបល់