ព័ត៌មានអន្តរជាតិ

ធ្លាក់ឧទ្ធម្ភាគចក្រមួយគ្រឿង ក្នុងអង្គភាពយោធាកូរ៉េខាងត្បូង ខណៈអ្នកស្លាប់ និងរបួសមិនទាន់ត្រូវបានបញ្ជាក់

កូរ៉េ: ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកជាច្រើន បានដកស្រង់ប្រភពពីអាជ្ញាធរ បានឲ្យដឹងនៅថ្ងៃអង្គារនេះថា ឧទ្ធម្ភាគចក្រមួយគ្រឿង បានធ្លាក់នៅក្នុងអង្គភាពយោធាមួយ ដោយឧបទ្ទវហេតុនេះ ពុំទាន់មានការបញ្ជាក់នៅឡើយទេ អំពីចំនួនអ្នកស្លាប់ និងរងរបួសនោះ។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨។

ឧទ្ធម្ភាគចក្រនេះ បានធ្លាក់នៅពេលចុះចត ក្នុងអង្គភាពកងទ័ពជើងទឹកមួយ នៅទីក្រុង Pohang ភាគអាគ្នេយ៍នៃប្រទេសកូរ៉េខាងត្បូង នាវេលាម៉ោងប្រហែល ៤ និង៤៥ នាទីយប់ (ម៉ោងក្នុងស្រុក)។

ក្រុមអ្នកជួយសង្គ្រោះនៃភ្នាក់ងារពន្លត់អគ្គិភ័យ បានអះអាងថា មានមនុស្ស ៣នាក់នៅលើឧទ្ធម្ភាគចក្រនោះ ប៉ុន្តែពួកគេមិនបានបញ្ជាក់ទេ អ្នកទាំងនោះបានស្លាប់ឬយ៉ាងណា៕

មតិយោបល់