ព័ត៌មានអន្តរជាតិ

លោក​ត្រាំ​ និយាយថា ព្យាយាម​រំងាប់​នយោបាយ​ នៅឯកិច្ចប្រជុំ​កំពូល​ជាមួយ​ពូ​ទីន ​តែបែបជាធ្វើផ្ទុយទៅវិញ

អាមេរិក: ​ប្រធានាធិបតី​អាមេរិក​លោក ដូ​ណា​ល់ ត្រាំ កាលពី​ថ្ងៃ​អង្គារ បាន​បង្ក​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ដល់​ពិភពលោក ដោយ​លោកបានបដិសេធ មិន​រិះគន់​មេដឹកនាំ​រុស្ស៊ី ដែលបាន​ធ្វើឲ្យប៉ះពាល់​ដល់​ការបោះឆ្នោត​អាមេរិក។

ដោយបញ្ហានេះ បានធ្វើឲ្យ​ចោទ​ជា​មន្ទិល​មកលើ​បណ្តា​ទីភ្នាក់ងារ​ស៊ើបការណ៍សម្ងាត់​អាមេរិក ក្នុងការ​ជំរុញ​ឲ្យ​សមាជិកសភា​អាមេរិក​មួយចំនួន អំពាវនាវ​ឲ្យមាន​ទណ្ឌកម្ម​ដ៏តឹងរ៉ឹង​ និង​ចំណាត់ការ​ដទៃទៀត ​ដើម្បី​ដាក់ពិន័យ​រុស្ស៊ី​។​

​យ៉ាងណាមិញនៅក្នុងជំនួប ជាមួយលោក ពូទីន លោក​ត្រាំ​ បាននិយាយថា ខ្លួននឹង​ព្យាយាមរំងាប់លើបញ្ហានយោបាយ​នេះ តែបែបជា​បរាជ័យ​ ​ក្នុងការ​ធ្វើឲ្យ​ប្រធានាធិបតី​រុស្ស៊ី ​លោក ​វ្ល៉ា​ឌី​មៀរ ពូ​ទីន​ ទទួលខុសត្រូវ​ចំពោះ​ការជ្រៀតជ្រែក​ ក្នុងការ​បោះឆ្នោត​អាមេរិក​ឆ្នាំ ២០១៦​។​

ខណ:ដែល​លោក​ត្រាំ មាន​ឱកាស​បន្ទោស​ជា​សាធារណ:​លើ​លោកពូ​ទីន​ នៅឯ​សន្និសីទ​សារព័ត៌​មាន​ ក្នុងទីក្រុង​ហែល​ស៊ីន​គី ជំនួស​មកវិញ ​ដោយការ​សរសើរ​មេដឹកនាំ​រុស្ស៊ី ហើយបដិសេធ​ទៅលើ​ការសន្និដ្ឋាន​របស់​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​អាមេរិក​ទៅវិញ៕

មតិយោបល់