ព័ត៌មានអន្តរជាតិ

ស្លាប់មនុស្ស ៣នាក់ ក្នុងករណីធ្លាក់ឧទ្ធម្ភាគចក្រមួយគ្រឿង នៅថៃ

ថៃ: ឧទ្ធម្ភាគចក្រមួយគ្រឿង បានធ្លាក់ចូលក្នុងស្រែមួយ នៅស្រុក Chonnabot កាលពីព្រឹកថ្ងៃពុធ ដោយបានសម្លាប់មនុស្ស ៣ នាក់។ នេះបើយោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨។

ឧទ្ធម្ភាគចក្រ AS355NP បានធ្លាក់នៅវេលាម៉ោង ៩ និង ៣០ នាទីព្រឹកនៅតំបន់ tambon Wang Saeng និងបានផ្ទុះឆេះជាអណ្តាតភ្លើង ខណ:ភ្លាមៗនោះ ក្រុមពន្លត់អគ្គិភ័យ បានទៅដល់កន្លែងកើតហេតុផងដែរ ប៉ុន្តែឧទ្ធម្ភាគចក្រ ត្រូវភ្លើងឆាបឆេះអស់ទៅហើយ។

មកទល់ពេលនេះ គេនៅមិនទាន់ដឹងទេថា មូលហេតុអ្វី ដែលបណ្ដាលឲ្យមានករណីនេះកើតទ្បើងទ្បើយ ដោយខាងអាជ្ញាធរ កំពុងធ្វើស៊ើបអង្កេត៕

មតិយោបល់