ព័ត៌មានអន្តរជាតិ

រដ្ឋាភិបាលស៊ីរី វាយឆ្មក់ដែនអាកាសទៅលើក្រុមឧទ្ទាម នៅភាគនិរតីនៃប្រទេស ស្លាប់ និងរបួសរាប់សិបនាក់

ស៊ីរី: ក្រុមសកម្មជន និងអ្នកជួយសង្គ្រោះ បាននិយាយថា កងកម្លាំងរដ្ឋាភិបាលស៊ីរី បានបង្កើតយុទ្ធនាការ ទម្លាក់គ្រាប់បែកមួយដ៏ខ្លាំងក្លា នៅតំបន់ប្រជុំជន Nawa ភាគនិរតីនៃប្រទេស ដោយសម្លាប់មនុស្សយ៉ាងហោចណាស់ ១៤ នាក់ និងរងរបួសជាង ១០០នាក់។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨។

ការវាយឆ្មក់នេះ បានចាប់ផ្តើមកាលពីថ្ងៃអង្គារ និងបន្តរហូតដល់ថ្ងៃពុធ ដោយបានវាយប្រហារទៅលើមន្ទីរពេទ្យមួយ ដែលគ្រប់គ្រងដោយពួកឧទ្ទាម បណ្ដាលឲ្យមានមនុស្សស្លាប់ និងរបួសរាប់សិបនាក់។

ការទម្លាក់គ្រាប់បែកនេះ គឺជាផ្នែកមួយនៃការវាយប្រហារយោធា របស់រដ្ឋាភិបាល ដែលបានចាប់ផ្តើមតាំងពីថ្ងៃទី១៩ ខែមិថុនាកន្លងមក ដើម្បីដណ្ដើមយកតំបន់ ដែលនៅសេសសល់ស្ថិតនៅភាគនិរតីនៃប្រទេសមកកាន់កាប់ពីពួកឧទ្ទាមវិញ រួមមានខេត្ត Deraa និង Quneitra ដែលឆ្លងកាត់ព្រំដែនជាមួយហ្ស៊កដានី និងព្រំដែនតំបន់ Golan Heights ដែលកាន់កាប់ដោយអ៊ីស្រាអែល៕

មតិយោបល់