ព័ត៌មានអន្តរជាតិ

ម៉ាឡេស៊ី ចាប់ខ្លួនជនសង្ស័យភេរវករ ៧ នាក់ ក្នុងនោះរួមទាំងបុរសម្នាក់ ដែលបានគំរាមធ្វើឃាតស្តេចផងដែរ

ម៉ាឡេស៊ី: នាយករដ្ឋមន្ត្រី Mahathir Mohamad និងរដ្ឋមន្រ្តីក្រសួងមហាផ្ទៃលោក Mohd Fuzi Harun បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ប៉ូលិសម៉ាឡេស៊ី បានចាប់ខ្លួនជនសង្ស័យភេរវករ ៧ នាក់ ក្នុងនោះរួមមានទាំងបុរសគ្មានការងារធ្វើម្នាក់ ដែលបានគំរាមធ្វើឃាតស្តេចផងដែរ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨។

ក្នុងចំណោមជនសង្ស័យទាំងអស់ មានជនជាតិម៉ាឡេស៊ី ៤ នាក់ និងជនជាតិឥណ្ឌូណេស៊ី ៣ នាក់ ត្រូវបានចាប់ខ្លួនក្នុងអំឡុងពេលប្រតិបត្តិការចាប់ពីថ្ងៃទី ១២ និង ១៧ ខែកក្កដា នៅរដ្ឋ Terengganu, Selangor, Perak និង Johor។

ជនសង្ស័យម្នាក់ ក្នុងចំណោមជនជាតិឥណ្ឌូនេស៊ី មានអាយុ ៤២ ឆ្នាំ ដែលជាអ្នកធ្វើការនៅរោងចក្រមួយ បានឆ្លើយសារភាពថា បានទាក់ទងជាមួយបុរសម្នាក់ ជាបណ្ដាញក្រុមសកម្មប្រយុទ្ធជេម៉ា អាសារូត ដូឡា (JAD) ដែលស្មោះត្រង់នឹងក្រុមរដ្ឋអ៊ីស្លាមនៅប្រទេសឥណ្ឌូនេស៊ី មានជាប់ពាក់ព័ន្ធក្នុងរឿងសម្លាប់មន្ត្រីប៉ូលិសម្នាក់៕

មតិយោបល់