ព័ត៌មានអន្តរជាតិ

គ្រោះទឹកជំនន់នៅជប៉ុន បង្កឲ្យមានការព្រមាន អំពីការប្រែប្រួលអាកាសធាតុ

ជប៉ុន: អ្នកសង្កេតការណ៍ម្នាក់ បាននិយាយថា អាកាសធាតុខុសប្រក្រតីហួសហេតុ នៅជប៉ុន បានបណ្ដាលឲ្យមានទឹកជំនន់ជន់លិច និងសម្លាប់ជីវិតមនុស្សរាប់រយនាក់ កំពុងបង្ហាញថា ជប៉ុននឹងត្រូវប្រឈមអំពីការប្រែប្រួលអាកាសធាតុ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨។

ការលើកទ្បើងនេះ បានកើតទ្បើងបន្ទាប់ពីមានភ្លៀងធ្លាក់យ៉ាងខ្លាំង បានបណ្តាលឲ្យមានការបាក់ដី និងទឹកជំនន់កាន់តែរីករាលដាលខ្លាំងទ្បើង នៅក្នុងប្រទេសមួយនេះ។

ភ្លៀងធ្លាក់នាពេលថ្មីៗនេះ ត្រូវបានគេរៀបរាប់ថា មិនធ្លាប់មានពីមុនមកនោះទេ ដែលវាបានធ្វើឲ្យតួលេអ្នកស្លាប់កើនទ្បើងយ៉ាងគំហុក ខណ:ដែលបុគ្គលិកសង្គ្រោះបន្ទាន់ និងអ្នកស្ម័គ្រចិត្ត កំពុងប្រតិបត្តិការស្វែងរក អ្នកដែលនៅបាត់ខ្លួន។

មកទល់ពេលនេះ មនុស្សមួយចំនួន អាជ្ញាធរបានអនុញ្ញាតឲ្យពួកគេវិលត្រឡប់ ទៅផ្ទះរបស់ពួកគេវិញហើយ ប៉ុន្តែក៏នៅមានមនុស្សជាច្រើនទៀត ត្រូវបានគេជម្លៀសពីទីលំនៅ ទៅកាន់ទីតាំងសុវត្ថិភាពផងដែរ។

ពាក់ព័ន្ធនឹងបញ្ហានេះ នាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្សូ អាបេ បានប្តេជ្ញាចិត្តថា ចំណាយប្រាក់រាប់លានដុល្លារ ដើម្បីជួយស្តារស្ថានការណ៍នេះឲ្យប្រសើរឡើងវិញ៕

មតិយោបល់