ព័ត៌មានអន្តរជាតិ

អាមេរិក នៅតែរក្សាជំហរដាក់ទណ្ឌកម្មលើកូរ៉េខាងជើង បន្ទាប់ពីកិច្ចប្រជុំជាមួយ UN

អាមេរិក: អគ្គលេខាធិការអាមេរិក លោក Mike Pompeo កាលពីថ្ងៃសុក្រ បានអំពាវនាវឲ្យរដ្ឋជាសមាជិកអង្គការសហប្រជាជាតិ រក្សាការដាក់ទណ្ឌកម្មសេដ្ឋកិច្ចយ៉ាងតឹងរ៉ឹងលើកូរ៉េខាងជើង ក៏ដូចជាសម្ពាធលើលោក គីម ជុងអ៊ុន ដើម្បីលុបបំបាត់កម្មវិធីនុយក្លេអ៊ែររបស់ព្យុងយ៉ាង។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៨។

លោក Pompeo បានប្រាប់អ្នកយកព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំជាមួយក្រុមប្រឹក្សាសន្តិសុខថា «យើងត្រូវការអង្កេតមើលលើលោក គីម ដើម្បីឲ្យប្រាកដថា លោកពិតជាបានអនុវត្តតាមការសន្យា ចំពោះពិភពលោក»។

អាមេរិកជឿជាក់ថា កូរ៉េខាងជើង អាចនឹងបោះបង់ចោលការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ និងមីស៊ីល ប៉ុន្តែអាមេរិក ក៏ត្រូវតែអនុវត្តន៍នូវការដាក់ទណ្ឌកម្ម ដ៏ពេញលេញផងដែរ ដើម្បីអាចឈានទៅរកគោលដៅនោះ៕

មតិយោបល់