ព័ត៌មានអន្តរជាតិ

អាមេរិក ​ជំរុញ​ឲ្យ​ប្រទេស​នានា​ បន្ត​ដាក់សម្ពាធ​លើ​កូរ៉េខាង​ជើង

អាមេរិក: ​រដ្ឋមន្រ្តី​ការ​បរទេស​អាមេរិក លោក​ Mike Pompeo ​បាន​និយាយថា សហគមន៍​អន្តរជាតិ​ ត្រូវ​តែ​បន្ត​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាលកូរ៉េខាង​ជើង ​ដើម្បី​ឲ្យ​បោះ​បង់​ចោលនូវការអភិវឌ្ឍអាវុធ​នុយក្លេអ៊ែរ។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៨។

ការលើកទ្បើងរបស់លោក Pompeo​ នេះ បានធ្វើទ្បើងបន្ទាប់​ពី​ជំនួប​រយ:​ពេល​ខ្លី​មួយ ​កាល​ពី​ថ្ងៃ​សុក្រ ​នៅ​ឯ​អង្គការ​សហប្រជាជាតិ​ ក្នុង​បូរី​ញូ​យ៉ក ដោយលោកបញ្ជាក់ថា ​«ការ​ដាក់​ទណ្ឌកម្ម​ដ៏តឹង​រ៉ឹងមួយ​ គឺជាវិធានការ​សំខាន់​បំផុត ដើម្បីឲ្យយើងអាចឈានទៅរកការ​​សម្រេច​គោល​ដៅ​។​

ក្នុងនោះលោក ក៏បានបន្ថែមថា នៅ​ពេល​ដែល​ការ​ដាក់​ទណ្ឌ​កម្ម​មិនត្រូវ​បាន​អនុវត្ត​ ក្តីសង្ឃឹម ​ដើម្បី​ធ្វើឲ្យ​កូរ៉េខាង​ជើង​គ្មាន​អាវុធ​នុយក្លេអ៊ែរ​ នឹងត្រូវបាន​ថមថយ»។

ជុំវិញបញ្ហានវ លោកស្រី​ Nikki Haley​ ឯកអគ្គរដ្ឋ​ទូត​អាមេរិក​ប្រចាំ​នៅ​អង្គការ​សហ​ប្រជាជាតិ​ ​បាន​ព្រមានផងដែរ​ថា កូរ៉េ​ខាង​ជើង​កំពុង​ព្យាយាម​បញ្ចៀស​ការ​ដាក់​ទណ្ឌកម្ម ​ដោយ​ការ​រត់​ពន្ធ​ប្រេង​ចូល​ក្នុង​ប្រទេស ​តាម​សមុទ្រ​ដែល​មាន​ចំនួន​ច្រើន​ជាង​អ្វី​ដែល​ត្រូវ​បាន​អនុញ្ញាត ​នៅ​ក្រោម​ការ​ដាក់​ទណ្ឌកម្ម​របស់ UN៕

មតិយោបល់