ព័ត៌មានអន្តរជាតិ

បាក់​ទំនប់វារីអគ្គិសនី​នៅឡាវ មនុស្សរាប់រយនាក់ កំពុងបាត់ខ្លួន ខណៈមួយចំនួនស្លាប់បង់ជីវិត

ទ្បាវ: តាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានរាយការណ៍នៅថ្ងៃអង្គារនេះថា មនុស្សរាប់រយនាក់ បានបាត់ខ្លួន ខណ:មួយចំនួនបានស្លាប់បង់ជីវិត បន្ទាប់ពីការបាក់ទំនប់វារីអគ្គិសនីមួយកន្លែង នៅភាគអាគ្នេយ៍ប្រទេសឡាវ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨។

ហេតុការណ៍នេះ បានកើតឡើងនៅខេត្ត Attapeu កាលពីល្ងាចថ្ងៃច័ន្ទ ដោយទំនប់ខាងលើ ត្រូវបានគេរាយការណ៍ថា បានបញ្ចេញទឹក​ជន់ជោរ ​​ប្រមាណជា ៥ពាន់លានម៉ែត្រគូប ទៅក្នុងសង្កាត់ San Sai ដោយភ្លាមៗផងដែរ អាជ្ញាធរ​បាន​​ប្រតិបត្តិការបន្ទាន់ ដើម្បីជម្លៀស​ប្រជាជនចេញ។

ករណីនេះ បានបណ្ដាលឲ្យជាង ១,៣០០ គ្រួសារ ត្រូវបានបាត់បង់លំនៅដ្ឋានរបស់ពួកគេ នៅពេលមានទឹកជំនន់ភ្លាមៗ បានបង្កឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋជិត ៧,០០០ នាក់ នៅក្នុងភូមិចំនួនប្រាំមួយ រួមមាន Yai Thae, Hinlad, Mai, Thasengchan, Tha Hin និង Samong ៕

មតិយោបល់