ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែល បាញ់ទម្លាក់យន្ដហោះចម្បាំងស៊ីរី នៅតំបន់ Golan Heights

អ៊ីស្រាអែល: យោធាអ៊ីស្រាអែល បាននិយាយថា ពួកគេបានបាញ់ទម្លាក់យន្ដហោះចម្បាំងស៊ីរីមួយគ្រឿង ដោយចោទប្រកាន់ថា វាបានឆ្លងចូលមកក្នុងតំបន់ Golan Heights ដែលខ្លួនបានកាន់កាប់ ខណ:មានការប្រយុទ្ធគ្នាដ៏ខ្លាំងក្លា នៅតែបន្តធ្វើទ្បើងរវាងកងទ័ពស៊ីរី និងក្រុមឧទ្ទាម នៅភាគនិរតីរបស់ប្រទេស។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨។

អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ​អ៊ីស្រាអែល លោក​ Jonathan Conricus បាននិយាយថា យន្តហោះចម្បាំង Sukhoi របស់ស៊ីរី បានហោះមកកាន់ប្រទេសអ៊ីស្រាអ៊ែល ក្នុងល្បឿនលឿន មុននឹងវាត្រូវបានបាញ់ទម្លាក់ នៅដែនអាកាសក្នុងប្រទេស។

ដោយលោកបានបន្ថែមថា វានៅមិនទាន់ច្បាស់ទេថា យន្តហោះនោះ បានឆ្លងចូលតំបន់ដែលអ៊ីស្រាអែលកាន់កាប់ ដោយចេតនាឬយ៉ាងណាទេ ហើយក៏ពុំមានព័ត៌មានលម្អិតភ្លាមៗ អំពីជោគវាសនានៃអាកាសយានិកនោះផងដែរ។

ក្រុមយោធាដែលបានឃ្លាំមើល ការហោះហើររបស់យន្តហោះនោះ បានបាញ់មីស៊ីល Patriot ចំនួនពីរគ្រាប់ បន្ទាប់ពីវាហោះបានចូលមកដែនអាកាសអ៊ីស្រាអែល ចម្ងាយប្រហែល ២ គីឡូម៉ែត្រ៕

មតិយោបល់