ព័ត៌មានអន្តរជាតិ

ថៃ និងកូរ៉េខាងត្បូង រៀបចំបញ្ជូនក្រុមជួយសង្គ្រោះទៅកាន់ប្រទេសទ្បាវ

ទ្បាវ: តាមសេចក្ដីរាយការណ៍ នៅថ្ងៃពុធនេះ បានឲ្យដឹងថា ប្រទេសចំនួនពីរ គឺថៃ និងកូរ៉េខាងត្បូង បានរៀបចំក្រុមជួយសង្គ្រោះ ដើម្បីទៅជួយស្វែងរកអ្នកបាត់ខ្លួន និងជនរងគ្រោះ ដោយសារការបាក់ទំនប់វារីអគ្គិសនី Xepian-Xe Nam Noy ក្នុងខេត្ត Attapeu។ នេះបើយោងតាមសារព័ត៌មាន reuters ចេញផ្សាយនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨។

ទំនប់វារីអគ្គិសនី Xepian-Xe Nam Noy បានស្ថិតក្រោមការ​ដឹកនាំកសាងរបស់​ក្រុមហ៊ុនចំនួន៣ រួមមាន​កូរ៉េខាងត្បូង ថៃ និងទ្បាវ។

ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨នេះ បានបង្គាប់​ឲ្យ​មានការបញ្ជូន​ក្រុមសង្រ្គោះ​ភ្លាមៗ​ទៅកាន់ប្រទេសឡាវ ដែល​កំពុងរង​គ្រោះធ្ងន់ធ្ងរ​ និង​មានមនុស្សជិត ២០នាក់ស្លាប់បាត់បង់ជីវិត ព្រមទាំងបាត់ខ្លួនរាប់រយនាក់ ដោយ​សារ​តែ​ការ​បាក់​ទំនប់​វារី​អគ្គិ​សនី​មួយកន្លែង នៅខេត្តភាគ​អាគ្នេយ៍​ប្រទេសទ្បាវ។

ចំណែកឧបនាយករដ្ឋមន្ត្រី លោក Prawit Wongsuwan រដ្ឋមន្ត្រីការពារជាតិថៃ បានបញ្ជាឲ្យយោធាថៃ រៀបចំខ្លួនរួសរាន់ ដើម្បីធ្វើដំណើរទៅជួយសង្គ្រោះជនរងគ្រោះ នៅប្រទេសទ្បាវផងដែរ៕

មតិយោបល់