ទ្បាវ: នាយករដ្ឋមន្ត្រីឡាវ បាននិយាយថា មនុស្ស ១៣១ នាក់ នៅតែបន្តបាត់ខ្លួនរកពុំទាន់ឃើញ បន្ទាប់ពីការបាក់ទំនប់វារីអគ្គិសនី នៅភាគខាងត្បូងប្រទេស បណ្ដាលឲ្យទឹកជន់លិចភូមិជាច្រើន ក្នុងរយ:ពេលពីរថ្ងៃកន្លងមក រួមទាំងមនុស្ស ២៦ នាក់ បានស្លាប់បាត់បង់ជីវិត។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨។
នៅក្នុងសន្និសីទសារពត៌មាន តាមទូរទស្សន៍ដ៏កម្រមួយ មេដឹកនាំប្រទេសកុម្មុយនិស្ត លោក Thongloun Sisoulith បានផ្តល់នូវតួលេខដ៏ជាក់លាក់បំផុត ចំពោះចំនួនមនុស្ស ដែលកំពុងបាត់ខ្លួន រកមិនទាន់ឃើញនៅទ្បើយ។
ស្របពេលដែលរបាយការណ៍ផ្លូវការ បានឲ្យដឹងថា មនុស្សរាប់រយនាក់បានបាត់ខ្លួន នៅខេត្ត Attapeu ។
លោក Thongloun Sisoulith បានមានប្រសាសន៍ថា មនុស្សចំនួន ១៣១ នាក់ ត្រូវបានគេរាយការណ៍ថា កំពុងបាត់ខ្លួន ដោយក្នុងចំណោមពួកគេទាំងអស់ គឺជាជនជាតិឡាវ។
រហូតមកទល់ពេលនេះ ការសន្និដ្ឋានអ្នករស់រានមានជីវិត គឺតិចតួចបំផុត បន្ទាប់ពីការលិចលង់ភូមិជាច្រើននៅក្នុងប្រទេស៕
មតិយោបល់