ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង និងកូរ៉េខាងត្បូង នឹងធ្វើកិច្ចចរចាយោធារួមគ្នា នៅចុងខែនេះ

កូរ៉េ: ទីភ្នាក់ងារព័ត៌មានយ៉ុនហាប នៅថ្ងៃសុក្រនេះ បានរាយការណ៍ថា ក្រុងព្យុងយ៉ាង និងក្រុងសេអ៊ូល បានព្រមព្រៀងគ្នាកាលពីថ្ងៃអង្គារ ដើម្បីធ្វើកិច្ចចរចាយោធារួមគ្នា ក្នុងបំណងលុបបំបាត់ភាពតានតឹង ចំពេលដែលភាគីទាំងពីរ មានទំនាក់ទំនងល្អប្រសើរ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨។

សម្រាប់ជំនួបពិភាក្សាផ្នែកយោធានេះ នឹងត្រូវធ្វើឡើងនៅថ្ងៃទី៣១ ខែកក្កដាខាងមុខ ក្នុងភូមិ Panmunjom ជាតំបន់ព្រំដែនគ្មានយោធា ដែលបែងចែកប្រទេសកូរ៉េទាំងពីរ។

ដោយភ្លាមៗផងដែរ ចំពោះរបៀបវារ: នៅក្នុងកិច្ចប្រជុំនេះ គឺពុំទាន់ត្រូវបានបង្ហើប ឬមានព័ត៌មានលម្អិតនៅទ្បើយទេ៕

មតិយោបល់